សន្តិសុខសង្គម
មានករណីស្ទាក់ប្លន់ម៉ូតូពីស្ត្រីម្នាក់បានសម្រេច នៅជាយក្រុងដូនកែវ
ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវខេត្តលេខ ១២៤ មានការព្រួយបារម្ភជាខ្លាំង ស្របពេលករណីស្ទាក់ប្លន់ម៉ូតូបានសម្រេចពីអ្នកដំណើរកើតឡើងផ្ទួនៗ ពីរដង រួចមកហើយ រយៈពេល ២ ខែនេះ ក្នុងក្រុងដូនកែវ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញនេះ មានករណីស្ទាក់ប្លន់ម៉ូតូពីស្ត្រីម្នាក់ ជាថ្មីទៀត បានសម្រេចដោយសុវត្ថិភាព ស្ថិតនៅផ្លូវខេត្តលេខ ១២៤ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវខាងលើនេះ បញ្ជាក់ថា ករណីស្ទាក់ប្លន់ម៉ូតូពីអ្នកដំណើរនេះ កាលពីពាក់កណ្តាលខែមិថុនា កន្លងទៅ កើតឡើងមួយករណីដែរ ហើយនេះជាលើកទី ២ ហើយ គឺ ២ ខែមកនេះ កើតមានករណីស្ទាក់ប្លន់បានសម្រេចជាបន្តបន្ទាប់លើដងផ្លូវនេះ មិនទាន់ឃើញសមត្ថកិច្ចបង្ក្រាបបាននៅឡើយទេ។ អ្វីដែលពលរដ្ឋមិនអស់ចិត្តនោះ គឺនៅដើម នៃដងផ្លូវនេះ ខាងកើតរង្វង់មូលអូរចំបក់ ជាគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ទាំងយប់ទាំងថ្ងៃទៀតផង ហេតុអ្វីក៏ករណីស្ទាក់ប្លន់ហាក់គ្មានក្រែងសមត្ថកិច្ចនគរបាលអីបន្តិចសោះ?។

ប្រជាពលរដ្ឋ បានសំណូមពរទៅលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាមានវិធានការណ៍ និងទប់ស្កាត់ករណីស្ទាក់ប្លន់អ្នកដំណើរកើតឡើងដដែលៗ ក្នុងក្រុងដូនកែវ នេះផង ដើម្បីជាក្តីកក់ក្ដៅពលរដ្ឋក្នុងមូលដ្ឋាន កុំរវល់តែមានវិធានការណ៍ក្តៅលើរថយន្តដឹកទំនិញសំពីងសំពោង ភ្លេចមើលក្រុមក្មេងស្ទាវ និងក្រុមឆក់ឱកាសស្ទាក់ប្លន់អ្នកដំណើរតាមដងផ្លូវ៕
អត្ថបទ ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


