សន្តិសុខសង្គម
នគរបាលខេត្តតាកែវ ស្ទាក់ចាប់យានយន្ដដឹកសំពីងសំពោងជិត៧០០គ្រឿងរុះរើ និងធ្វើកិច្ចសន្យា
គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានស្ទាក់ចាប់ត្រួតពិនិត្យលើយានយន្ដដឹកសំពីងសំពោងសរុប៦៨១ គ្រឿង ដើម្បីអប់រំ រុះរើចេញ និងធ្វើកិច្ចសន្យា។ ក្នុងចំណោមរថយន្ដទាំង៦៨១ គ្រឿងនេះ មានរថយន្ដធុនស្រាលចំនួន ៣៨៣គ្រឿង និងរថយន្ដធុនធ្ងន់ចំនួន ២៩៨គ្រឿង ត្រូវបានកម្លាំងនគរបាលស្នងការខេត្តរុះរើ និងកិច្ចសន្យា ហើយក៏មានគោយន្តកន្ត្រៃ និងរ៉ឺម៉កម៉ូតូមួយចំនួនទៀតផងដែរ។

ការអនុវត្តវិធានការត្រួតពិនិត្យយានយន្ដដឹកសំពីងសំពោងនេះ ធ្វើឡើងបន្ទាប់ពីលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បញ្ជាឲ្យទប់ស្កាត់ និងលុបបំបាត់រថយន្ដដឹកទំនិញសំពីងសំពោងអោយអស់នៅក្នុងភូមិសាស្ត្រខេត្ដតាកែវ នៅក្នុងអង្គប្រជុំកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ។

ឆ្លើយតបនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់នៅក្នុងអង្គប្រជុំ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដ ក៏បានចេញបញ្ជាឲ្យកម្លាំនគរបាលក្រុង-ស្រុកទាំង១០ និងផែននគរបាលសណ្ដាប់ធ្នាប់ ត្រូវចុះអនុវត្តរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំពោះរថយន្តដឹកសំពីងសំពោងដែលឆ្លងកាត់មូលដ្ឋានខេត្តតាកែវ ហើយលោកស្នងការ ក៏បានសន្យាថា នឹងចុះចេញពីតំណែងបើចាត់វិធានការលើយានយន្ដដឹកសំពីងសំពោងទាំងនេះមិនបាន៕







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន