Connect with us

ព័ត៌មានជាតិ

ធានារ៉ាប់រង​ជា​សំណាញ់​សុវត្ថិភាព​សង្គម ដ៏​ចាំ​បាច់​សម្រាប់​សង្គម និងក្រុមគ្រួសារនីមួយៗ

បានផុស

នៅ

តាកែវ ៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានគូសបញ្ជាក់ថា ធានារ៉ាប់រងគឺជាសំណាញ់សុវត្ថិភាពសង្គមដ៏រឹងមាំ ដែលមិនអាចខ្វះបានសម្រាប់គ្រប់សង្គម និងគ្រប់គ្រួសារ។ នេះគឺជាការសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់ធានារ៉ាប់រង ដែលជាផ្នែកមួយក្នុងការផ្តល់នូវភាពសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងកាត់បន្ថយហានិភ័យនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “នីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រ” នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ពី លោក ម៉ម កាយ អភិបាល​រង​នៃ​គណៈអភិបាលខេត្តតាកែវ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុខេត្តតាកែវ តំណាង​មន្ទីរ​អប់រំ យុវជន និងកីឡាខេត្តបន្ទាយមានតាកែវ និស្សិត សិស្សានុសិស្ស និងសាធារណជនក្នុងខេត្តតាកែវផងដែរនោះ លោក ប៊ូ ច័ន្ទភីរូ បានបន្ថែមថា គោលបំណងចម្បងនៃការរៀបចំសិក្ខាសាលានេះ គឺ​ដើម្បី​ពង្រឹង​ការ​យល់ដឹង​របស់​សាធារណជនអំពីសារៈសំខាន់ដ៏ជ្រាលជ្រៅ នៃ​ធានារ៉ាប់រង ហើយផ្តោតជាពិសេសលើ​ការផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍ដែលធានារ៉ាប់រងផ្តល់ជូន ប្រភេទនៃបណ្តឹង ធានារ៉ាប់រងផ្សេងៗ នីតិវិធីច្បាស់លាស់ក្នុងការដាក់ពាក្យបណ្តឹងធានារ៉ាប់រង ក៏ដូចជាតួនាទីដ៏សំខាន់របស់ យ័តករធានារ៉ាប់រងកម្ពុជា ក្នុង​ការ​សម្របសម្រួល និង​ផ្សះផ្សា​វិវាទនានាដែលកើតឡើង​ក្នុង​វិស័យ​ធានា​រ៉ាប់រង។

លោក ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈការជំរុញការយល់ដឹងនេះ និយ័តករធានារ៉ាប់រងកម្ពុជា មានបំណងលើកកម្ពស់ កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង ឱ្យ​កាន់​តែ​ប្រសើរឡើង និងដើម្បីធានាថា ប្រជាពលរដ្ឋមានទំនុកចិត្ត និង​ទទួល​បាន​ការការ​ពារ​ពេញលេញពី​ផលិតផល និងសេវាកម្មធានារ៉ាប់រង ដែលជាខែលការពារដ៏រឹងមាំសម្រាប់អនាគត៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម