ព័ត៌មានជាតិ
កាត់ទោសជនជាតិចិន៤នាក់ករណីជួញគ្រឿងញៀន
ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២១ បានលើកយកសំណុំរឿងជនជាតិចិន៤នាក់ ពាក់ព័ន្ធនឹងករណី កែច្នៃ រក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់ ជាង៧គីឡូនិងសារធាតុគីមីផ្សំសរុប 109 kgs 519.20gយកមកបើកសវនាការជំនុំជម្រះលើអង្គសេចក្តី រួចលោកចៅក្រមក៏បានសម្រេចកំណត់យកថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង៨ព្រឹកដើម្បីធ្វើការប្រកាសសាលក្រម។

ជនជាប់ចោទ១.ឈ្មោះ HE YI RI ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394 (រត់គេចខ្លួន) ជាប់ចោទពីបទ. កែច្នៃ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២.ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់) ៣.ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន៤.ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន ជាប់ចោទពីបទ. ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
កាលពីវេលាម៉ោង២០និង៤០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ មន្ទីរប្រឆាំងគ្រឿងញៀនបានស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីគ្រឿងចំនួន២គោលដៅផ្សេងគ្នា គោលដៅទី១.នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២.នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លទ្ធផលនៃការបង្ក្រាបបានឃាត់ខ្លួនជនជាតិចិនចំនួន០៤នាក់ សមត្ថកិច្ចបានចាប់យកវត្ថតាងរួមមាន :
១.សារធាតុញៀនសរុប ទម្ងន់ 7307.12g
- កេតាមីន(Ketamine) 5094.51g
- ម៉េតំហ្វេតាមីន(ICE) 2184.55g
- ហេរ៉ូអ៊ីន(Heroin) 0.31g
- អ៊ិចស្តាស៊ី(MDMA) 25.75g
២.សារធាតុគីមីផ្សំ សរុប: 109 kgs 519.20g - សារធាតុគីមីផ្សំ ៤ ប្រភេទ (ស្ថិតក្នុងតារាង៤) 16 kg 490.38g
- សារធាតុគីមីផ្សំ ៩ ប្រភេទ (គ្មានក្នុងតារាង) 93 kgs 028.82g ។
ជនជាប់ចោទទាំង៤នាក់ត្រូវឃុំខ្លួននៅពន្ធនាគារ តែក្រោយមក មេក្លោងម្នាក់បានរត់គេចខ្លួនពេលមកព្យាបាលរោគនៅមន្ទីរពេទ្យរូស្សុី ៕ - អត្ថបទ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២១ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា