សន្តិសុខសង្គម
គ្រាន់តែរឿងហាមមិនឲ្យជក់បារីក្នុងហាង បុរសជនជាតិចិនម្នាក់ដកកាំភ្លើងបាញ់ពីរគ្រាប់
បុរសជនជាតិចិនម្នាក់ត្រូវបាននគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួន ក្រោយទាញកាំភ្លើងខ្លីបាញ់គំរាមចំនួន២គ្រាប់ រឿងសន្តិសុខហាមមិនអោយជក់បារីពេលចូលក្នុងភោជនីយដ្ឋាន។

ហេតុការណ៍នេះបង្កឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខហាងចិន «ផ្ទះបាយ ជៀស៊ាំង» ផ្លូវ២៣២ កែង១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា បុរសជនជាតិចិនមានឈ្មោះ លី ជែម៉ុង ភេទប្រុសអាយុ ៣៤ឆ្នាំ បុគ្គលិក ហួយវ័នផេ និងស្នាក់នៅបន្ទប់លេខ៥០៤ ជាន់ទី៥ អគារហួយវ័នផេ ផ្លូវ២៣២ កែង១១១ ភូមិ១សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងការឃាត់ខ្លួន កម្លាំងនគរបាលបានដកហូតសម្ភារ និងវត្ថុតាងរួមមាន អាវុធខ្លីម៉ាកឡុក១៩ ពណ៌ខ្មៅ លេខBGTB497 គ្រាប់កាំភ្លើងចំនួន០៨គ្រាប់ សំបកគ្រាប់ចំនួន២គ្រាប់ ទូរស័ព្ទដៃម៉ាកអាយហ្វូន7ពណ៌ផ្កាឈូក និងទូរស័ព្ទដៃម៉ាកអាយហ្វូន15promax ពណ៌ខ្មៅ។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា មុនពេលឃាត់ខ្លួនបុរសជនជាតិចិនខាងលើ ដោយសាររឿងសន្តិសុខ ហាមមិនអោយជក់បារី ពេលចូលក្នុងភោជនីយដ្ឋានស្រាប់តែទាញកាំភ្លើងខ្លីបាញ់គំរាមចំនួន០២គ្រាប់ បង្កការភ្ញាក់ផ្អើល ក៏ត្រូវបាននគរបាលចុះជួញអន្តគមន៍ឃាត់ខ្លួនភ្លាមៗតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ