ចរាចរណ៍
ឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ និងឆែករកឃើញកាំបិតចុងស្រួចពីរដើមក្នុងរថយន្ដ
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ជាច្រើនកន្លែងហើយព្យាយាម បើករថយន្ដគេចខ្លួន និងរកឃើញកាំបិតចុងស្រួចចំនួនពីរដើមក្នុងរថយន្ដ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវលេខ៩០ តំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុមានបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាក Tundra ពាក់ស្លាកលេខភ្នំពេញ 2AT-3207 មិនដឹងជារឿងអ្វីនោះឡើយបានរត់ចូលរថយន្តរួចបើកទៅបំបុកប៉ារាស់របស់កម្លាំងកងរាជអាវុធហត្ថបើករត់គេច។ ភ្លាមៗ ប្រជាពលរដ្ឋបានជិះម៉ូតូប្រដេញតាមពីក្រោយរហូតទៅបុកម៉ូតូ Honda Dream ពាក់ស្លាកលេខបាត់ដំបង 1O-8721 បណ្ដាលអោយអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់រងរបួសបាក់ភ្លៅបញ្ជូនទៅមន្ទីរពេទ្យ។ បន្ទាប់ពីបុកបង្កគ្រោះថ្នាក់ចរាចរណ៍ បុរសជនជាតិចិនខាងលើបានព្យាយាមបើកគេចចេញពីតំបន់អភិវឌ្ឍន៍បឹងកក់ រត់គេចបន្តទៅបុករះម៉ូតូ ម៉ូតូកង់បីឥណ្ឌា និងរថយន្ត នៅក្បែរពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងមូលដ្ឋានខណ្ឌ៧មករា ទេីបឃាត់បាន។ ស្របពេលឃាត់នោះ សមត្ថកិច្ចបានឆែកឆេររកឃេីញកាំបិតចុងស្រួច២ដើមនៅក្នុងរថយន្តបន្ថែមទៀត។ ចំណែកជនជាតិចិនដែលជាអ្នកបង្កត្រូវនគរបាលជំនាញបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តម៉ូតូ និងម៉ូតូកង់បីឥណ្ឌា ទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


