សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់ខ្លួនក្រុមចាប់ជំរិត៣នាក់ យកលុយ១លានយ័ន្ដ
កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវចាប់ខ្លួនក្រុមជនជាតិចិនចំនួន៣នាក់ ពាក់ព័ន្ធករណីចាប់ជំរិតលើទំហំទឹកប្រាក់ចំនួន១លានយ័ន្ដ។ ការស្រាវជ្រាវបង្ក្រាប និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាស្ត្រីជនជាតិចិនចំនួន២នាក់នៅក្រុងបាវិត។

ក្រោយទទួលបាលពាក្យបណ្ដឹង កម្លាំងជំនាញបានសហការជាមួយកម្លាំងបណ្ដាខេត្តពាក់ព័ន្ធ រហូតដល់ថ្ងៃទី៣ កក្កដា ទើបឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៣នាក់ ទី១៖ ឈ្មោះ ZHANG REN HUA ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន។ ទី២៖ ឈ្មោះ LU MING ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន។ ទី៣៖ ឈ្មោះ HANG HANG CHAI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ឃាត់ខ្លួននៅត្រង់ចំណុច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនិតិវិធី។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់ ចំនួន១,០០០,០០០យ័ន្ត ទៅលើពួកខ្លួននៅចំណុចក្នុងក្រុងបាវិត ខេត្តស្វាយរៀង៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


