ព័ត៌មានជាតិ
ត្រៀមយកវិទ្យាល័យអន្លង់វិល ជាទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករមកពីប្រទេសថៃ
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមជាមួយមន្ត្រីនៃមន្ទីរពាក់ព័ន្ធបានចុះពិនិត្យទីតាំងសាលាវិទ្យាល័យអន្លង់វិល ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក ក្នុងការត្រួតពិនិត្យសុខភាពសម្រាករយៈពេលចំនួន១៤ថ្ងៃ ក្រោយពីបងប្អូនពលករបានវិលត្រឡប់ពីប្រទេសថៃវិញគឺត្រូវបញ្ជូនឲ្យមកកាន់មណ្ឌលចត្តាឡីស័កនៅទីនេះតែម្តង។

ក្នុងឱកាសចុះពិនិត្យនារសៀលថ្ងៃទី២៣ ខែកក្កដា លោក ងួន រតនៈ បានមានប្រសាសន៍ឲ្យដឹងថា ទីតាំងដែលត្រូវគ្រោងរៀបចំនេះ យ៉ាងហោចណាស់ចំនួន០៣ទីតាំងផ្សេងៗគ្នា ក្នុងស្រុកសង្កែសម្រាប់ត្រៀមទទួលបងប្អូនពលករក្រោយពីបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែននានា ដូចជាខេត្តឧត្តរមានជ័យ និងខេត្តមួយចំនួនទៀត ក្រៅពីពលករចូលមកតាមច្រកនានា នៃខេត្តបាត់ដំបង។

លោក សុខ ហឿន អភិបាលស្រុកសង្កែ ក៏បានបញ្ជាក់ឲ្យដឹងដែរថា តាមតម្រូវការចាំបាច់របស់រដ្ឋបាលខេត្តអាជ្ញាធរស្រុកអាចផ្តល់ទីតាំង និងរៀបចំ ចំនួន៣កន្លែងដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ត្រួតពិនិត្យសុខភាពពលករដែលវិលត្រឡប់ពីប្រទេសថៃ តាមច្រករបៀងនានា នៃខេត្តបាត់ដំបងនិងពលករមកពីតាមបណ្តាខេត្តមួយចំនួនក្នុងការសម្រាកនៅរយៈពេល១៤ថ្ងៃដើម្បីត្រួតពិនិត្យសុខភាពយកវត្ថុសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ មុននឹងឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋាន និងស្រុកកំណើតរបស់ខ្លួនវិញក្រោយពីធ្វើតេស្ត”អវិជ្ជមាន”។

លោកអភិបាលស្រុកបានបន្តថា ទីតាំងសាលារៀនដែលត្រូវរៀបចំមាន៣ទីតាំងផ្សេងគ្នាក្នុងស្រុកនេះយ៉ាងហោចណាស់អាចទទួលបងប្អូនពលករសរុបប្រមាណ១ពាន់នាក់អាចមកសម្រាកក្នុងមណ្ឌលចត្តាឡីស័កដើម្បីអនុវត្តតាមវិធានការរយះពេល១៤ថ្ងៃបានដោយមានផាសុខភាពល្អដើម្បីឲ្យក្រុមគ្រូពេទ្យតាមដានលើសុខភាពរបស់ពួកគេជាប្រចាំខណៈដែលពលករដែលត្រូវមកសម្រាកតាមដានរោគសញ្ញានៅទីនេះគឺជាពលករចម្រុះដែលបានមកពីតាមបណ្តាខេត្តនានាក្រោយពួកគេបានវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនដែលស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលនិងត្រូវបញ្ជូនមកកាន់ទីនេះផងដែរ៕
អត្ថបទ ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ