Connect with us

ជីវិតកម្សាន្ដ

កុយ អេនណា ណែនាំអ្នកនិយមកម្សាន្តនៅតំបន់សមុទ្រ ប្រយ័ត្នសត្វម៉្យាងខាំ បង្កជាបញ្ហាលើស្បែកដូចខ្លួន

បានផុស

នៅ

ម៉ូដែលរូបស្រស់ កុយ អេនណា បានបញ្ចេញសារដាស់តឿនដល់សាធារណជន ពិសេសអ្នកនិយមធ្វើដំណើរកម្សាន្តតំបន់សមុទ្រ ឱ្យមានការប្រុងប្រយ័ត្ន ក្រោយខ្លួនត្រូវសត្វសមុទ្រខាំ ហើយបង្កជាបញ្ហាលើស្បែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូខ្លីជាង ១នាទី កុយ អេនណា បានបង្ហាញស្ថានភាពស្បែករបស់ខ្លួន បន្ទាប់ពីសុចសមុទ្រខាំ កំឡុងពេលបំពេញការងារ ដោយរៀបរាប់ថា ធ្លាប់តែឮគេថាទាក់ទងនឹងសត្វសមុទ្រខាំ ប៉ុន្តែលើកនេះប៉ះចំខ្លួនឯង។ ក្រោយសត្វនេះខាំ ដំបូងឡើយឡើងកន្តួលលើស្បែកបីដូចស្រមោចភ្លើងខាំដូច្នោះដែរ ប៉ុន្តែបន្ទាប់ពីឡើងកន្តួលលើស្បែកហើយ វាចាប់ផ្តើមរាលដាលស្ទើរពេញរាងកាយ ទាំងដៃ ជើង និងខ្នង ហើយរមាស់ខ្លាំង។


ទាក់ទងនឹងប្រតិកម្មស្បែកក្រោយសុចសមុទ្រខាំ កុយ អេនណា បានទទួលការព្យាបាល និងពុំមានបញ្ហាធ្ងន់ធ្ងរលើស្បែកនោះឡើយ។ តែយ៉ាងណា តារារូបនេះបញ្ជាក់ដែរថា ខ្លួនបានទទួលការព្យាបាលច្រើនដងដែរ ក៏ប៉ុន្តែស្ថានភាពស្បែករបស់ខ្លួននៅមិនទាន់ធូរស្បើយនៅឡើយ។

គួរឱ្យដឹងដែរថា ក្រៅពីសុច នៅតំបន់សមុទ្រមានប្រភេទសត្វផ្សេងទៀត ដែលអាចបង្កជាប្រតិកម្មលើស្បែកមនុស្ស ដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពស្បែកប៉ុណ្ណោះទេ អាចធ្ងន់ធ្ងរជាងនេះផងដែរ បើព្យាបាលមិនទាន់ពេល។

ជាក់ស្តែង បើតាមបទពិសោធអ្នកនិយមទៅកម្សាន្តតំបន់សមុទ្រ ហើយជួបករណីដូចម៉ូដែលរូបស្រស់ កុយ អេនណា ក៏មានច្រើនផងដែរ ដែលត្រូវសុចខាំ។ ឯខ្លះទៀតថា ស្បែកខ្លួនធ្លាប់ប្រតិកម្មនឹង Jelly Fish (មឹកចាហួយ) ដែលធ្ងន់ធ្ងរបន្សល់ស្លាកស្នាមដល់បច្ចុប្បន្ន។ តួយ៉ាង ក្នុងចំណោមអ្នកធ្លាប់ឆ្លងកាត់បទពិសោធប្រតិកម្មស្បែកនឹងប្រភេទសត្វសមុទ្រគ្រោះថ្នាក់ទាំងនោះ ក៏ណែនាំដែរថា បើឡើងកន្តួលលើស្បែកហើយរមាស់ ដាច់ខាតកុំអេសឱ្យសោះ បើទោះបីជារមាស់ខ្លាំងកម្រិតណាក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម