Connect with us

ព័ត៌មានជាតិ

លោកឃួង ស្រេង ៖ ការបម្រើសេវាសាធារណៈជូនពលរដ្ឋ  លោកមិនចង់ឭថា ធ្វើឯកសារ ខុសនេះខុសនោះធ្វើមិនចេះត្រូវ

បានផុស

នៅ

លោកឃួង ស្រេង ថ្លែងថា អស់លោកនៅថ្នាក់មូលដ្ឋានត្រូវ យល់ឱ្យច្បាស់ពីភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ មិនចង់ឭពាក្យថា អត្តសញ្ញាណប័ណ្ណ ឬលិខិតស្នាមផ្សេងៗរបស់ប្រជាពលរដ្ឋ ខុសនេះ ខុសនោះធ្វើមិនចេះត្រូវនោះទេ។ ដល់ម៉ោងនេះហើយល្មមឈប់ខុសទៀតទៅកុំឱ្យប្រជាពលរដ្ឋវាយតម្លៃថា អាជ្ញាធរទាល់តែឱ្យលុយ ទើបមិនខុស។ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋមន្ត្រីសង្កាត់ មន្ត្រីខណ្ឌ នគរបាលប៉ុស្ត៏ ត្រូវប្រែក្លាយសកម្មភាពរបស់ខ្លួនឱ្យទៅជាឧត្តមភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័នាព្រឹកថ្ងៃសៅរ៌ទី ១២កក្កដា ឆ្នាំ២០២៥នេះ ។

លោកឃួង ស្រេង លើកឡើងថា ការអភិវឌ្ឍន៍ និងការពង្រឹងសន្តិសុខនៅមូលដ្ឋានជារឿងចាំបាច់ ទាំងអ្នកមានទាំងអ្នកក្រគឺត្រូវការសន្តិសុខសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចប្រកបរបរចិញ្ចឹមជីវិត។

លោកបញ្ជាក់ទៀតថា សព្វថ្ងៃតើយើងគ្មានទៅរំពឹងអ្នកណាក្រៅពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្តេចមហាបវរធិបតីហ៊ុនម៉ា ណែត ដែលកំពុងដឹកនាំអភិវឌ្ឍន៏ប្រទេសជាតិនិង ការពារទឹកដីពីពួកឈ្លានពានប្រកបដោយថាមពល និងឈ្លៀសវៃ។ តាមរយៈការ ដឹកនាំដ៏មានឧត្តមភាពនេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងសាទរយ៉ាងពេញទំហឹងក្លាយជាកម្លាំងសាមគ្គីជាតិជាធ្លុង១ជុំវិញរាជរដ្ឋភិបាលក្នុងការ  ធ្វើសកម្មភាពរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី។

លោកឃួង ស្រេង បញ្ជាក់ទៀតថា ជុំវិញអរីភាពនៅតាមបណ្តោយព្រំ ដែនជាមួយប្រទេសជិតខាងគឺសម្តេចតេជោ និងសម្តេចធិបតី បានចេញធ្វើសកម្មភាពឆ្លើយតបតាមផ្លូវច្បាប់ ការទូត និងយោធាដើម្បីការពារបូរណៈភាពទឹកដី។

នេះហើយជាមេដឹកនាំពិតប្រាកដមិនមែនធ្វើប្រជាភិថុតនោះឡើយ។ នៅរសៀលថ្ងៃដដែលនេះដែរ លោកឃួង ស្រេង ក៏បានអញ្ជើញទៅជួប សំណេះសំណាលជាមួយសមាជិកសមាជិការ សកម្មជនគណបក្សប្រជាជនកម្ពុជានៅសង្កាត់បឹងទំពន់ទី២ខណ្ឌមានជយ័ផងដែរ ដើម្បីស្តាប់ពីលទ្ធផលការ ងារ សំណូមពរ ការលំបាកនៅតាមភូមិនិមួយៗក៏ដូចការអភិវឌ្ឍន៏សង្កាត់ដែលយើងទាំងអស់គ្នាខិតខំបន្តអភិវឌ្ឍន៏មូលដ្ឋានឱ្យបានល្អប្រសើរ និងរួមគ្នាឈាន  ឆ្ពោះទៅឆ្នាំ២០៥០ដែលរាជរដ្ឋាភិបាលបានកំណត់ធ្វើឪ្យិកម្ពុជាមានចំណូលខ្ពស់ ។ ដូចនៅសង្កាត់ចាក់អង្រែដែរ លោកប្រធានគណៈបក្សរាជធានីភ្នំពេញបាន សង្កត់ធ្ងន់ឱ្យថ្នាក់ដឹកនាំខណ្ឌ សង្កាត់ត្រូវអនុវត្តសកម្មភាពដោយស្មោះស្រង់ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ,លើកកំពស់ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរួមទាំងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អស់លោក លោកស្រីដើរមើលរហូតដល់កន្លែងទិញអេតចាយដែលទទួលទិញរបស់ចោរ។

លោកឃួង ស្រេង ក៏បានផ្តាំផ្ញើដល់ សមាជិកសមាជិការទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងនៅក្នុងការងារ បើគ្មានសាមគ្គីភាពគ្នាទេ យើងបំពេញការងារមិនទទួលបានជោគជ័យនោះទេ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៦ វិនាទី មុន

លោកឃួង ស្រេង ៖ ការបម្រើសេវាសាធារណៈជូនពលរដ្ឋ  លោកមិនចង់ឭថា ធ្វើឯកសារ ខុសនេះខុសនោះធ្វើមិនចេះត្រូវ

ព័ត៌មានជាតិ៤២ នាទីutes មុន

វិទ្យាស្ថានគរុកោសល្យបាត់ដំបង​ ចុះ MoU ជាមួយវិទ្យាល័យចំនួន ៣ ពង្រឹងសមត្ថភាពគ្រូបង្រៀន

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ទឹកជំនន់ធ្ងន់ធ្ងរកំពុងវាយប្រហារខេត្តភាគខាងជើងប្រទេសថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសរដ្ឋមន្រ្តី គន់ គីម៖ រដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមន្រ្តីចូលនិវត្តន៍ មិនទុកឱ្យឯកោឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលករខ្មែរប្រមាណ ៥ម៉ឺននាក់បានត្រឡប់មកកម្ពុជាវិញ ខណៈជាង ១ម៉ឺន៣ពាន់នាក់ទទួលបានឱកាសការងារធ្វើ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទីបំផុតដឹងមូលហេតុធ្លាក់យន្តហោះ Air india ដែលសម្លាប់មនុស្ស ២៦០នាក់ហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្រ្តី ណែនាំឱ្យទូងស្គរ ទះប៉ោត ដើម្បីអបអរទីតាំងចំនួន៣របស់កម្ពុជាត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៦ ម៉ោង មុន

គម្រោងផ្លូវបេតុង​ប្រវែង​ ១៥០០ម៉ែត្រ សមិទ្ធផលប្រវត្តិសាស្ត្រ​ថ្មី​លេីដីកោះ​រងាវតាមដងទន្លេមេគង្គ​លើ​​ក្នុង​ខេត្តក្រចេះ

Sokha Hotels

ព័ត៌មានពេញនិយម