Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ

បានផុស

នៅ

លោក Sihasak Phuangketkeow ដែលជាប្រធានគណៈប្រតិភូថៃ ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូលើកទី៤៧ នៅទីក្រុងប៉ារីសនៃប្រទេសបារាំង បាននិយាយថា ប្រទេសថៃអត់សប្បាយចិត្តទេនិងភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយកម្ពុជាលើកយកបញ្ហាប្រាសាទវត្តភូម៉ានហ្វា ដែលចម្លងតាមអង្គរវត្ត ទៅប្តឹងនៅយូណេស្កូ ហើយថា បញ្ហានេះគួរតែត្រូវបានដោះស្រាយតាមរយៈ ការពិគ្រោះយោបល់ទ្វេភាគី រវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីជាអ្នកជិតខាងល្អ។

លោក Sihasak Phuangketkeow (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ភាគីថៃ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោកជំទាវ ភឿង សកុណា បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកការសាងសង់ប្រាសាទចម្លងនៅក្នុងខេត្ត Buriram ប្រទេសថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ការចម្លងបែបនេះអាចបង្កការភាន់ច្រឡំអំពីប្រភពដើម និងតម្លៃពិតប្រាកដនៃប្រាសាទអង្គរវត្ត។

ស្របពេលជាមួយគ្នានោះ លោកស្រីបញ្ជាក់ថា វាជាការ គំរាមកំហែងដល់តម្លៃជាសកលដ៏ឆ្នើម របស់ប្រាសាទអង្គរវត្ត ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។

ប្រាសាទដែលចម្លងតាមអង្គរវត្ត (រូបថត៖ Bangkok Post)

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយទទួលភាពអាម៉ាសនៅលើឆាកអន្តរជាតិ ប្រធានគណៈប្រតិភូថៃលោក Sihasak បានបដិសេធថា ប្រាសាទថៃមិនមែនជាការចម្លងទេ ដោយអះអាងថា វាគ្រាន់តែទទួលបានការបំផុសគំនិតពីស្ថាបត្យកម្មប្រពៃណីផ្សេងៗប៉ុណ្ណោះ។ ថៃទទូចថា បញ្ហានេះគួរតែដោះស្រាយតាមរយៈ ការពិគ្រោះយោបល់ទ្វេភាគី ដោយស្មារតីជាអ្នកជិតខាងល្អ។

ប្រទេសថៃ តែងអះអាងថា វត្តភូម៉ានហ្វា គឺជាប្រាសាទដែលសង់ឡើងសម្រាប់គោលបំណងសាសនា ពោលគឺសម្រាប់ព្រះសង្ឃ អាចារ្យ និងពុទ្ធបរិស័ទមកបួងសួងនិងបំពេញកិច្ចសាសនា ដោយចៅអធិការវត្តភូម៉ានហ្វា ព្រះនាម Somsak Sungwarajitto ធ្លាប់លើកឡើងថា គម្រោងនេះកើតចេញពីការស្រមៃនិងចក្ខុវិស័យផ្ទាល់របស់ព្រះតេជគុណ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មកមើលវីដេអូ ថៃ កំពុងសាងសង់ប្រាសាទដែល ល្បីថាជា អង្គរវត្តទី២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម