ព័ត៌មានជាតិ
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដល់ពលរដ្ឋនៅក្នុងខេត្ដសៀមរាប បានជាង៨០ភាគរយហើយ
អាជ្ញាធរខេត្ដសៀមរាប បានអះអាងថា យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១, ដំណាក់ទី២ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ដ សម្រេចបានប្រមាណ ៨៣ភាគរយហើយ បើគិតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក លី សំរិទ្ធ អ្នកនាំពាក្យ និងជាអភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ឱ្យដឹងតាមប្រព័ន្ធទូរសព្ទនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះថា ក្នុងយុទ្ធនាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ សម្រាប់ដូសទី១ អាជ្ញាធរខេត្ដ បានចាក់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ដ សរុបចំនួន ៣៨ម៉ឺននាក់ ដែលស្មើ ៨៣% ក្នុងចំណោមផែនការដែលត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួន ៤៥ម៉ឺន៨ពាន់នាក់។

លោកបានបន្ដថា នៅក្នុងចំណោមចំនួនសរុប ដែលចាក់វ៉ាក់សាំងជាង ៨០ភាគរយនេះ គឺមានប្រជាពលរដ្ឋនៅក្នុងក្រុងចំនួនជាង១៥ម៉ឺននាក់ ស្មើជិត៧២% បានចាក់រួច ក្នុងចំណោមផែនការត្រូវចាក់ចំនួន២១ម៉ឺននាក់ ។ លោកបានបន្ដថា មណ្ឌលចាក់វ៉ាក់សាំងនៅតាមបណ្ដាសង្កាត់ក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ហើយ ដោយអោយប្រជាពលរដ្ឋ ដែលនៅសេសសល់មិនទាន់ចាក់ ត្រូវបន្ដចាក់វ៉ាក់សាំងដូសទី១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ដសៀមរាបវិញ។ ដោយឡែក មណ្ឌលចាក់វ៉ាក់សាំងនៅតាមបណ្ដាស្រុកទាំង ១១ក្នុងខេត្ដសៀមរាប ត្រូវបានបន្ដដំណើរការដដែល ព្រោះយុទ្ធនាការចាក់វ៉ាក់សាំងនេះ នៅតាមស្រុកបាធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកកក្កដាកន្លងមក ហើយយុទ្ធនាការនេះមិនទាន់ដល់ថ្ងៃបញ្ចប់នៅឡើយទេ។

លោក លី សំរិទ្ធ ក៏បានអំពាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលវ៉ាក់សាំងដូសទី១ នៅក្រុងសៀមរាប ក៏ដូចនៅតាមបណ្ដាស្រុកទាំង១១ របស់ខេត្ដសៀមរាប ដែលនៅសេសសល់ ដោយសារបញ្ហាសុខភាព ឬបញ្ហាផ្សេង ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីឈានដល់ការលុបបំបាត់មេរោគកូវីដ-១៩ ដ៏កាចសាហាវមួយនេះឲ្យបានឆាប់។
សូមបញ្ជាក់ថា យុទ្ធនាការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋដំណាក់កាលទី២ នៅក្នុងខេត្ដសៀមរាបនេះ បានធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ខែកក្កដាកន្លងមក ដោយក្នុងនោះសម្រាប់នៅក្រុងសៀមរាបជំហ៊ានទី១ និងបន្ដតាមបណ្ដាស្រុកចំនួន ១១ទៀត ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២១នេះ។

សូមជម្រាបផងដែរថា ព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣,៨២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១,៩៧៨នាក់, ស្លាប់ ៤០នាក់ និង១,៨០៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ