ព័ត៌មានជាតិ
១៣ ឆ្នាំចុងក្រោយ ក្រុងសៀមរាបបញ្ចៀសបានការជន់លិចពីជំនន់ទឹកភ្លៀង ក្រោយប្រព័ន្ធធារាសាស្ត្របុរាណបានស្តារឡើងវិញ
ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទឹក និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ក្រោយការស្តារជួសជុលប្រព័ន្ធធារាសាស្ត្រឡើងវិញ បានទប់ស្កាត់ក្រុងសៀមរាបនិងតំបន់អង្គរបញ្ចៀសបានការជន់លិចពីគ្រោះទឹកជំនន់។
លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទឹក និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា មុនឆ្នាំ ២០១២ ក្រោយភ្លៀងខ្លាំងពីតំបន់ភ្នំគូលែន ក្រុងសៀមរាប និងតំបន់អង្គរមួយផ្នែកតែងតែរងការជន់លិចពីទឹកជំនន់ជារៀងរាល់ឆ្នាំ។ នៅអំឡុងខែវស្សា ក្រុងសៀមរាបរងការជន់លិចពី ៣ ទៅ ៤ ដងក្នុងមួយឆ្នាំ ប៉ុន្តែក្រោយការស្តារជួសជុលប្រព័ន្ធធារាសាស្ត្របុរាណឡើងវិញ ក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយនេះ បានគ្រប់គ្រងបញ្ចៀសបានការជន់លិចក្រុងសៀមរាបនិងតំបន់អង្គរ រហូតដល់ពលរដ្ឋមួយចំនួនភ្លេចគិតពីគ្រោះជំនន់ទឹកភ្លៀងថែមទៀតផង។

បើតាមមន្រ្តីបច្ចេកទេសអាជ្ញាធរជាតិអប្សរា ការស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញនៅតំបន់ក្រុងអង្គរគឺធ្វើទៅតាមលំនាំប្រព័ន្ធផ្លូវទឹកបុរាណ គឺស្តារទៅតាមប្រព័ន្ធចាស់ដែលមានស្រាប់។
តាមការស្រាវជ្រាវផ្ទៃរងទឹកភ្លៀងនៅតំបន់សៀមរាបអង្គរចែកចេញជា ៣ ទីមួយមានស្ទឹងសៀមរាប ទីពីរស្ទឹងពួក និងទីបីស្ទឹងរលួស។ បើតាមការគណនា ធារទឹកនៅតំបន់ឧទ្យានអង្គរតាមរយៈអាងស្តុកទឹកធំៗមានបារាយ កសិណ ត្រពាំង ស្រះ ក្នុងមួយឆ្នាំៗទទួលបានបរិមាណធារទឹកប្រមាណ ១១០ លានម៉ែត្រគីប ហើយប្រហែល ៨០% ត្រូវបានប្រមូលទុកសម្រាប់បម្រើការប្រើប្រាស់ផ្សេងៗ។



លោក ភឿន សុឃីម បានឲ្យដឹងថា នៅតំបន់អង្គរមានបារាយណ៍ធំៗចំនួន ៥ ត្រូវបានសាងសង់នាសម័យអាណាចក្រខ្មែរដែលក្នុងនោះរួមមានបារាយណ៍លលៃ (រលួស) បារាយណ៍ខាងកើត (ស្រះស្រង់) បារាយណ៍ខាងលិច (ទឹកថ្លា) បារាយណ៍ខាងជើង (នាគព័ន្ធ) និងបារាយណ៍អាគ្នេយ៍ ដែលបច្ចុប្បន្នត្រូវបានស្តារនិងជួសជុលបាន ៩០% មានប្រវែង ៩៣ គីឡូម៉ែត្រ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច