វប្បធម៌ ជំនឿ
សមុច្ច័យចំនួន២២ ត្រូវបានប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សា
នៅថ្ងៃទូ១៣ ខែមិថុនា ឆ្នាំ២០២៥ តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន ប្រគល់សមុច្ច័យចំនួន២២ ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាម ដើម្បីថៃរក្សា និងអភិរក្ស។ នេះបើតាម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សមុច្ច័យចំនួន២២ ដែលប្រគល់ជូនសារមន្ទីរ មានដូចជា កុលាលភាជន៍ចំនួន២១ និងធ្វើអំពីលោហៈចំនួន១ ដែលទទួលបានពីប្រជាជននៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប កាលពី៣០ឆ្នាំមុន។
ក្រសួងបញ្ជាក់ថា ការសម្រេចចិត្តប្រគល់វត្ថុដ៏មានតម្លៃខាងលើមកសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សា អភិរក្សតាមបច្ចេកទេស ទុកជាសម្បត្តិជាតិ និងសម្រាប់ការសិក្សាស្រាវជ្រាវ ក្រោយរក្សាទុកអស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ ដោយយល់ថា សារមន្ទីរមានតួនាទីសំខាន់ក្នុងការថែទាំ និងអភិរក្ស រួមទាំងតាំងបង្ហាញនូវវត្ថុបុរាណនានាដែលបានមកអំពីការកំណាយស្រាវជ្រាវ និងទទួលបានពីប្រជាពលរដ្ឋផង៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


