ព័ត៌មានជាតិ
ខេត្តតាកែវសាងសង់ផ្សារណាត់ថ្មីកម្ពស់ ៣ ជាន់ គ្រោងរួចរាល់នៅដើមឆ្នាំ២០២២
ខេត្តតាកែវ៖ ព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២១នេះ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ រួមទាំងម្ចាស់វិនិយោគគំរោងសាងសង់ផ្សារណាត់ទំនើបខ្នាតតូច បានចុះពិនិត្យការដ្ឋានកំពុងដំណើរការស្ថាបនាស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការណែនាំដល់ម្ចាស់គំរោងវិនិយោគផ្សារ និងមេការជាងទាំងអស់ ត្រូវពិនិត្យនិងតាមដានគុណភាពសំណង់ ឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស ព្រមទាំងពន្លឿនការសាងសង់ ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឲ្យបានបងប្អូនក្រុមអាជីវករចូលលក់ដូរវិញបានឆាប់រហ័ស ។

ដោយឡែកបើតាមការបញ្ជាក់ពី លោក ឡោ ជំនិត ប្រធានវិនិយោគបានឱ្យដឹងថា បច្ចុប្បន្ននេះសំណង់អាគារផ្សារដែលមានទំហំ១៥ម៉ែត្រ គុណ៨០,១៥ ម៉ែត្រ មានកម្ពស់០៣ជាន់គឺសម្រេចការសាងសង់បានជាង៣០ភាគរយ គ្រោងបញ្ចប់នៅខែមេសាឆ្នាំ២០២២ខាងមុខ ហើយសម្រាប់ជាន់ផ្ទាល់ដី គឺនៅដើមឆ្នាំ២០២២នេះ បងប្អូនអាជីវករអាចចូលមកលក់ដូរបានវិញជាធម្មតា៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ