Connect with us

សន្តិសុខសង្គម

ក្រោយស្នងការសន្យាចុះចេញពីតំណែង នគរបាលចរាចរណ៍​ខេត្តតាកែវ ចាប់ផ្ដើមអនុវត្តស្ទាក់ចាប់រថយន្តដឹកទំនិញសំពីងសំពោង

បានផុស

នៅ

បន្ទាប់ស្នងការនគរបាលខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែងបើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងខុសបច្ចេកទេសមិនបាននោះ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានស្ទាល់ចាប់រថយន្ដដឹកទំនិញសំពីងសំពោងចំនួន២គ្រឿង នៅចំណុចខាងកើតរង្វង់មូលអូរចំបក់ ក្នុងក្រុងដូនកែវ ដើម្បីយកទៅរក្សាទុក និងអនុវត្តនីតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុវត្តវិធានការក្ដៅដោយចាប់រថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេសនេះ គឺធ្វើឡើងក្រោយលោក ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសន្យាថានឹងចុះចេញពីដំណែងនៅចំពោះមុខលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ លោក ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសន្យាថា លោកនឹងចុះចេញពីតំណែងបើលោកទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់លោក វ៉ី សំណាង អភិបាលខេត្ត។

សូមបញ្ជាក់ថា តាមប្រសាសន៍លោកអភិបាលខេត្តតាកែវ កន្លងមកមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋចំពោះអាជ្ញាធរ​ថា បានបណ្ដែតបណ្ដោយឲ្យមានការដឹកទំនិញសំពីងសំពោងតាមរថយន្តកែឆ្នៃខុសបច្ចេកទេសដែលមានទ្រុងខ្ពស់ៗយកទៅដឹកទំនិញ ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។ លោកអភិបាលខេត្តបន្តថា បើសមត្ថកិច្ចទប់ស្កាត់ការដឹកទំនិញសំពីងសំពោងមិនបានទេ វានឹងក្លាយទៅជាបញ្ហាអនាធិបតេយ្យ ហើយអ្នកដែលត្រូវប្រជាពលរដ្ឋរិះគន់មុនគេគឺចៅហ្វាយខេត្ត ដូច្នោះត្រូវយកច្បាប់មកអនុវត្តដោយគ្មានមនោសញ្ចេតនា ព្រោះមនោសញ្ចេតនា និងច្បាប់គឺខុសគ្នា។

ឆ្លើយតបទៅ នឹងការលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគបាលខេត្តតាកែវបានសន្យាថា នឹងទប់ស្កាត់ឲ្យអស់ចំពោះរថយន្តដឹកទំនិញសំពីងសំពោងចាប់ពីថ្ងៃនេះតទៅ ហើយប្រសិនបើលោកធ្វើមិនបានទេ លោកសន្យាថានឹងចុះចេញពីតំណែងជាស្នងការនគបាលខេត្តតាកែវ៕

អត្ថបទ៖ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤ នាទីutes មុន

វិស័យឯកជន និងអ្នកជំនាញមើលឃើញសញ្ញាវិជ្ជមានរបស់កម្ពុជាក្នុងការចរចាពន្ធជាមួយអាមេរិក

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋបាលខេត្តបាត់ដំបងដោះស្រាយវិវាទរបស់ពលរដ្ឋសរុប៤៤២ករណី ក្នុងរយៈពេល ២ ឆ្នាំ

សេចក្ដីជូនដំណឹង៨ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើលិខិតរំលែកទុក្ខជូនក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ក្នុងសង្គ្រាមជាង​៣ឆ្នាំ រុស្ស៊ី​លក់​ប្រេងបាន​ចំណូល​លើស​​​៣ដង ​ធៀប​​ជំនួយ​ផ្តល់​ឲ្យ​អ៊ុយក្រែន​​​

ព័ត៌មានជាតិ២១ នាទីutes មុន

វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម