សន្តិសុខសង្គម
នគរបាលខេត្តតាកែវបំបែកសំណុំរឿងកាប់សម្លាប់នៅស្រុកសំរោង ខណៈជនដៃដល់រត់គេចខ្លួនដល់ខេត្តរតនគិរី
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការជាមួយកម្លាំងនគរបាលខេត្តរតនគិរី ស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ម្នាក់ក្នុងសំណុំរឿងកាប់សម្លាប់ជនរងគ្រោះម្នាក់នៅមូលដ្ឋានស្រុកសំរោង។

ជនដៃដល់មានឈ្មោះ ព្រឿង រ៉ា ហៅហ៊ុយ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបាននគរបាលខេត្ដរតនៈគិរីឃាត់ខ្លួននៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅចំនុចភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង បន្ទាប់ពីរត់គេចខ្លួនបាន៤ថ្ងៃ។ ចំណែកជនរងគ្រោះមានឈ្មោះ ហឿន សីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជនដៃដល់បានកាប់សម្លាប់ជនរងគ្រោះកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង និងបានរត់គេចខ្លួនទៅសម្ងំលាក់ខ្លួននៅខេត្តរតនគិរីបានរយៈពេល៤ថ្ងៃ ក៏ត្រូវឃាត់ខ្លួនបាន។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ករណីនេះផ្ដើមចេញពីរឿងគំនុំ «ខឹងរឿងជនរងគ្រោះធ្លាប់វាយខ្លួន ក៏កើតមានចិត្តគុំគួនថានឹងកាប់សម្លាប់សងសឹកវិញអោយបាន»៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


