ព័ត៌មានជាតិ
ផ្លូវជាតិ ផ្លូវខេត្តជាច្រើនខ្សែនៅខេត្តព្រះវិហារ បន្តថែទាំជួសជុលជាប្រចាំ
ព្រះវិហារ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននឹងកំពុងធ្វើសកម្មភាពការងារថែទាំជាប្រចាំ លើកំណាត់ផ្លូវជាតិ ផ្លូវខេត្ត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បើទោះបីប្រទេសកម្ពុជា កំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់ជម្ងឺកូវីដ-១៩ ពិសេសវីរុសបំម្លែងថ្មីដែលតា(DELTA) ហើយខេត្តព្រះវិហាក៏ជាខេត្ត១ក្នុងចំណោមខេត្តទាំង៨ដែលត្រូវបានបិទខ្ទប់ក៏ដោយ ។

ជាក់ស្តែងនៅថ្ងៃទី០៥ សីហា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងស្រោចកៅស៊ូ សៀលលុបស្នាមប្រេះ ក្រាលដីល្បាយថ្ម ចោះផ្លូវ និងកៀរសម្រួលផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តព្រះវិហារ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា បើទោះបីប្រទេសកម្ពុជាបានកំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់ជម្ងឺកូវីដ-១៩ ពិសេសវីរុសបំម្លែងថ្មីដែលតា(DELTA) ក៏ដោយ ប៉ុន្តែក្រុមការងារថែទាំផ្លូវថ្នល់របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារនៅតែបន្តសកម្មភាពនៃការងារថែទាំផ្លូវជាប្រចាំ ។


ជាក់ស្តែងនៅពេលនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននឹងកំពុងធ្វើសកម្មភាពការងារថែទាំជាប្រចាំ លើកំណាត់ផ្លូវជាតិ ផ្លូវខេត្ត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងនោះមានដូចជា៖
១. ក្រុមការងារថែទាំផ្លូវខេត្តលេខ 2626 ថ្ងៃនេះបន្ត ស្រោចកៅស៊ូ សៀលលុបស្នាមប្រេះ ស្ថិតនៅគីឡូម៉ែត្រ 25+000 ដល់ គ.ម 28+000 ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
២. ក្រុមការងារថែទាំផ្លូវខេត្ត ផ្លូវទឹកក្រហម ក្រាលដីល្បាយថ្ម ប្រវែង 17,35 គីឡូម៉ែត្រ ចាប់ពីស្រះម្លិះ ដល់ភូមិទឹកក្រហម។ ថ្ងៃនេះបន្តចាក់ដីល្បាយថ្ម កៀរពង្រាយ និងកិនបង្ហាប់បានបញ្ចប់ ១០០% ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៣. ក្រុមការងារថែទាំផ្លូវជាតិលេខ 9 ថ្ងៃនេះបន្តចោះផ្លូវ ស្ថិតនៅគីឡូម៉ែត្រ598+100 ទំហំ 88ម៉ែត្រx 4ម៉ែត្រ ស្មើ 352 ម៉ែត្រការ៉េ សម្រេចបាន 70% ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ