ព័ត៌មានជាតិ
ផ្លែតាង៉ែនហៅតៗគ្នា មានប្រវត្តិដាំដុះជាង ៦០ឆ្នាំនៅកម្ពុជា
ខេត្តបាត់ដំបង÷ ជាការពិតណាស់ក្រោយពីផ្ទុះរឿងផ្លែមៀនប៉ៃលិនឬតាង៉ែន ដែលបណ្តាញសង្គមធ្វើការផ្សព្វផ្សាយព្រមៗគ្នាព្រោងព្រាត ថ្មីៗនេះបានបន្សល់ទុកការងឿងឆ្ងល់ដល់មហាជន ក៏ដូចជាប្រជាពលរដ្ឋពិសេសកសិករដាំខ្លួនឯងផ្ទាល់តើឈ្មោះមៀនប៉ៃលិនឬតាង៉ែនចេញពីប្រភពណា មានប្រវត្តពាក់ព័ន្ធនិងឈ្មោះទាំង២នេះយ៉ាងណា ខណះដែលពលរដ្ឋខ្មែរបានស្គាល់ច្បាស់ត្រឹមផ្លែមៀនខ្មែរតែប៉ុណ្ណោះ។
កសិករវ័យចំណាស់ម្នាក់រស់នៅតំបន់ នៃភូមិសាស្ត្រខេត្តប៉ៃលិនបានឲ្យដឹងថា មៀនប៉ៃលិន (តាង៉ែន) ជាឈ្មោះផ្លែឈើម្យ៉ាងដែលដុះនៅតាមតំបន់នៅខេត្តប៉ៃលិន។ ផ្លែឈើនេះមានតាំងពីសម័យសង្គមរាស្ត្រនិយម តែគាត់មិនដឹងប្រវត្តយ៉ាងណាទៀតនោះទេ គ្រាន់តែដឹងថាផ្លែនិងស្លឹកវាធំជាងផ្លែមៀនធម្មតា។

បើតាមប្រភពច្បាស់ការដែលជាអ្នកស្រុកប៉ៃលិនបានប្រាប់ថា ប្រវត្តិមៀនប៉ៃលិន(តាង៉ែន)នេះបានកើតមាននៅសម័យសង្គមរាស្ត្រនិយម កាលនោះសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ ព្រះអង្គបានសព្វព្រះទ័យនាំយកពូជមៀន (តាង៉ែន)នេះមកពីប្រទេសចិន ដែលប្រជាជនចិនហៅថា (ផ្លែភ្នែកនាគ) តែប្រជាជនខ្មែររស់នៅតំបន់ភូមិសាស្ត្រខេត្តប៉ៃលិនបានហៅតៗគ្នាថា ( តាង៉ែនឬដើមតាង៉ែន) រហូតដល់សព្វថ្ងៃតែម្តង។
ការនាំគ្នាហៅថាមៀនប៉ៃលិនឬតាង៉ែននេះ ដោយសារតែឃើញផ្លែវាមានភាពស្រដៀងគ្នានឹងផ្លែមៀនរបស់ខ្មែរ តែមានទំហំធំជាង សាច់ក្រាស់ជាងស្លឹកក៏ធំជាងស្លឹកមៀនធម្មតា។ កត្តាទាំងអស់នេះហើយ ទើបពួកគាត់ហៅមៀនប៉ៃលិននេះថាដើមតាង៉ែនឫផ្លែតាង៉ែន។ ដោយលើកជាឧទាហរណ៍ឲ្យងាយល់ ប្រៀបធៀបទៅមនុស្សថា (មនុស្សតាង៉ែន)មានន័យថា មនុស្សខុសគេប្លែកគេ។
នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឈ្មោះថាផ្លែតាង៉ែនថាជាមៀនប៉ៃលិន ឬផ្លែមៀនប៉ៃលិន ដោយសារតែវាមានប្រភពមុនដំបូងគេនៅខេត្តប៉ៃលិន។
ពលរដ្ឋខ្មែរបានលើកឡើងថា ផ្លែមៀនប៉ៃលិនជាប្រភេទផ្លែឈើ ដែលមានរសជាតិផ្អែមស្រដៀងទៅនឹងមៀនធម្មតា តែវាមានសាច់ច្រើនជាង និងមិនសូវមានក្លិនក្រអូបដូចមៀនធម្មតា តែពណ៌សម្បុរវាដូចគ្នានឹងមៀនធម្មតាស្ទើរតែច្រឡំ។
ក្នុងពេលបច្ចុប្បន្ននេះ ប្រជាកសិករក៏ដូចជារាជរដ្ឋាភិបាលបានផ្ដោតសំខាន់ទៅលើផ្លែឈើប្រភេទនេះខ្លាំង ព្រោះជាផ្លែឈើហូបផ្លែមិនប៉ះពាល់ដល់សុខភាព ហើយវាឆ្ងាញ់បើប្រៀបធៀបផ្លែឈើដទៃ ខណះផ្លែតាង៉ែននេះជាផ្លែឈើ ដែលមានប្រជាប្រិយភាពហើយក៏លក់ដាច់ជាងគេនៅទីផ្សារផងដែរ។
ពាក់ព័ន្ធដំណាំប្រភេទខាងលើនេះ មន្ត្រីជំនាញកសិកម្មបានលើកឡើងថា មៀនប៉ៃលិនផ្ដល់ផ្លែ២ដងក្នុងមួយឆ្នាំគឺចុងខែមករានិងមេសា ប៉ុន្ដែដោយសារវិទ្យាសាស្ត្រមានភាពរីកចម្រើន សព្វថ្ងៃកសិករដាំដុះអាចទទួលបានផ្លែគ្រប់រដូវ។
បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបាត់ដំបង ទូទាំងខេត្តបាត់ដំបងបច្ចុប្បន្នមានផ្ទៃដីដីដាំដុះមៀនសរុប ៦៥៦៣ហិកតា ក្នុងនោះមៀនប៉ៃលិន (តាង៉ែន) ចំនួន ៦០៥០ហិកតា។ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានធ្វើការបណ្តុះបណ្តាលដល់កសិករដាំមៀនប៉ៃលិនចំនួន២៦៧នាក់ ក្នុងនោះនៅស្រុកកំរៀងចំនួន ៣៦នាក់ ស្រុកភ្នំព្រឹក៩៤នាក់ ស្រុករតន:មណ្ឌល ៣៥ នាក់ស្រុកសំពៅលូន ២២នាក់ និងមកពីបណ្តាស្រុកផ្សេងចំនួន២៦នាក់ព្រមទាំងកសិករក្នុងកម្មវិធីASPIREចំនួន៥៤នាក់ផងដែរ៕
អត្ថបទ៖សៅ សារិទ្ធ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


