ព័ត៌មានជាតិ
រដូវនេះទិន្នផលមៀនប៉ៃលិន ធ្លាក់ចុះបន្តិច ក្រោយអាកាសធាតុមិនអំណោយផល
បច្ចុប្បន្ននេះការប្រមូលផលទិន្នផលមៀនប៉ៃលិន ហាក់មានការធ្លាក់ចុះខ្លាំង ដោយសារកត្តាអាកាសធាតុមិនអំណោយផលផង និងជារដូវចុងដៃផង។ នេះបើតាមការឱ្យដឹងពីលោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

បើតាម លោក សួន ជុំ បានឱ្យដឹងថា តម្លៃមៀនបៃលិន ហាក់រៀងចង្អៀតបន្តិចនៅក្នុងចន្លោះខែធ្នូ ដល់ខែមករា ដើមឆ្នាំ២០២៥ នេះ ព្រោះមៀនជាន់គ្នាដែលធ្វើឱ្យទិន្នផលផ្លែមៀនខូចខាតច្រើន។
លោកថា មុនពេលប្រមូលផលក្រុមហ៊ុនបានចុះកិច្ចសន្យាទិញជាមួយប្រជាកសិកររួមរាល់ហើយក៏ពិតមែន ប៉ុន្តែពេលរដូវប្រមូលផលមៀនមកដល់ ហើយមៀនចាល់ច្រើន នោះក្រុមហ៊ុនទិញយកក្នុងចំនួនតិចតួចប៉ុណ្ណោះ និងទិញយកតែមៀនដែលមានគុណភាពល្អ ដែលធ្វើឱ្យកសិករប្រមូលផលមិនអស់ពីចម្ការផងដែរ។
ដោយឡែកពាក់ព័ន្ធនិងតម្លៃនៃការនាំចេញ លោក សួន ជុំ បានលើកឡើងថា «តម្លៃមៀន គឺក្រុមហ៊ុនជាអ្នកកំណត់ថ្លៃ តាំងពីដើមរដូវចន្លោះពីខែមេសា ឧសភា នៃឆ្នាំ២០២៤ មកម្ល៉េះ ដោយមានការប្រែប្រួលទៅតាមខែនីមួយៗ គឺក្រុមហ៊ុនអាចទទួលទិញក្នុងតម្លៃចន្លោះពី ៣ ពាន់រៀល, ៣ ពាន់ ៥ រយរៀល, ៤ ពាន់រៀលក្នុងមួយគីឡូក្រាម ដេញរហូតដល់ចុងរដូវនេះ»។

បើតាមអនុប្រធានសមាគមរូបនេះ បច្ចុប្បន្នទិន្នផលមៀនប៉ៃលិន ហាក់បីជាមានការថយចុះទាបបន្តិច ដោយសារតែអាកាសធាតុមិនសូវអំណោយផលក្តៅខ្លាំងពេក ដែលធ្វើឱ្យកសិករផលិតមៀនមិនសូវបានច្រើនទេ។ ជាក់ស្តែង រវាងខែមីនា មេសា និងដល់ឧសភា នេះ ទិន្នផលមៀនប៉ៃលិនដែលកសិករផលិតបាន គឺមានចំនួនតិចតួច បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក បានពន្យល់ថា «នៅពេលក្តៅខ្លាំងពេក កសិករមិនហ៊ានធ្វើឱ្យមានទិន្នផលមៀនទំនៅក្នុងរដូវកាលនេះទេ ព្រោះធ្លាប់មានបទពិសោធន៍កាលពីឆ្នាំកន្លងទៅដែលធ្វើឱ្យទិន្នផលមៀនប៉ៃខូច យកទៅគ្មានស្តង់ដារ ដែលធ្វើឱ្យឆ្នាំនេះចំនួនតិចជាងរាល់ដង»។

លោកថា ការទិញចូលរបស់ក្រុមហ៊ុន មានចំនួនតិចតួច ដោយសារតែអាកាសធាតុក្តៅពេកធ្វើឱ្យកសិករផលិតមៀនមិនអាចត្រូវតាមស្តង់ដារដែលក្រុមហ៊ុនតម្រូវ ព្រោះក្រុមហ៊ុនត្រូវទិញយកតែមៀនណាមានលក្ខណៈគ្រប់តាមស្តង់ដារ ទើបអាចនាំចេញទៅក្រុមប្រទេសបាន។
បច្ចុប្បន្នខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនប៉ៃលិន សរុប ៤៩២០ ហិតា ក្នុងនោះមានកសិករដាំដុះមៀនប៉ៃលិនចំនួន ៦៨៩ គ្រួសារ ដោយមានផ្ទៃដីប្រមូលផលចំនួន ៤១២០ ហិតា ដែលមានបរិមាណប្រមូលផល បានចំនួន ៦១៨០០ តោន៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


