ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងបង្កើតរមណីយដ្ឋាន(ជម្រុំឬស្សីឃ្លៃ) ស្របតាមសក្តានុពលធម្មជាតិ
ទីតាំង (ជម្រុំឬស្សីឃ្លៃ) ជាសក្តានុពលធម្មជាតិមានទំហ៊ុំផ្ទៃដីជាង៣០ហិកតា ក្នុងតំបន់អភិរក្សភ្នំនាគខៀវ ក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ មន្ទីរទេសចរណ៍នឹងរៀបចំជាកន្លែងរមណីយដ្ឋាន សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា មន្ត្រីមន្ទីរទេសចរណ៍សហការណ៍ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានជម្រុំឬស្សីឃ្លៃនេះ ដោយរៀបចំឱ្យមានសោភណ្ឌភាពបន្ថែមពីលើធនធានធម្មជាតិ ឱ្យក្លាយទៅជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ។
លោកបន្តថា ការបង្កើតរមណីយដ្ឋាននេះ លោកនិងឱ្យក្រុមមន្ត្រីជំនាញផ្នែកទេសចរណ៍ចុះមកសិក្សាផ្ទាល់ ទៅលើសម្បត្តិធម្មជាតិទាំងផ្លូវចូល និងទីតាំងសម្រាប់ភ្ញៀវសំចតទីស្នាក់អាស្រ័យ និងផលប៉ះពាល់ផ្សេងៗទៀត ហើយកំណត់យកទីកន្លែងច្បាស់លាស់ សម្រាប់រៀបចំដើម្បីធានាសុវត្ថិភាពជូនភ្ញៀវមកទស្សនា។

លោក ពេជ្រ ជុំ ប្រធានក្រុមប្រជាការពារនៅភូមិឆ្វាំង បានបញ្ជាក់ថា ជម្រុំឬស្សីឃ្លៃនេះ បានប្រមូលផ្តុំគ្នាបញ្ចេញសម្រស់ស្រស់បំព្រងក្បែរមាត់អូរ មានភាពទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ ឱ្យចង់មកគយគន់ពីសក្តានុពលធម្មជាតិ ដែលមានម្លប់ត្រជាក់សម្រាប់ពួនជ្រកបន្ថែមទៀត។
លោកបន្តថា ជាងនេះទៀត មានដើមឈើធំៗរួមនឹងផ្ទៃដីរាបស្មើរៀបចំជាកន្លែងបោះតង់ លម្ហែរក្បែរមាត់អូរ អង្គុយស្តាប់សម្លេងទឹកហូរនៅខែវស្សា និងសត្វយំប្រៀបប្រដូចជាតន្ត្រីធម្មជាតិ ដែលកន្លងមក យើងតែងតែមើលរំលងមិនបានចាប់អារម្មណ៍ទាល់តែសោះនោះ។

លោកស្រី ទី វ៉ាន់លីដា ប្រជាពលរដ្ឋរស់នៅភូមិឃុំអន្លង់ជ្រៃបានសាទរជាមួយគោលបំណងអភិវឌ្ឍន៍ឱ្យមានរមណីយដ្ឋាននៅតំបន់នេះ ព្រោះវាមានប្រយោជន៍ជួយអភិរក្សសម្បត្តិធម្មជាតិដែលយើងមានស្រាប់ ហើយបងប្អូនប្រជាពលរដ្ឋយើង នឹងចូលរួមជួយរៀបចំដើម្បីប្រែក្លាយស្ថានភាពរស់នៅ ឱ្យមានការវិវត្តន៍រីកចម្រើនឡើងថែមទៀត។

សូមបញ្ជាក់ថា ទីតាំងជម្រុំឬស្សីឃ្លៃនេះ មានផ្ទៃដីប្រមាណជាង៣០ហិកតា ស្ថិតនៅភូមិសាស្ត្រទឹកដីឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ មានចម្ងាយពីទីរួមខេត្តស្ទឹងត្រែង ប្រមាណ៥៦គីឡូម៉ែត្រ បើគិតចម្ងាយពី(មណ្ឃលវិបស្សនាធុរៈ)រមណីយដ្ឋានភ្នំនាគខៀវ មានចម្ងាយប្រមាណតែជាង១៥០០ម៉ែត្រតែប៉ុណ្ណោះ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


