ព័ត៌មានជាតិ
ឃាត់ខ្លួនមនុស្ស៣១នាក់យកទៅអប់រំ ក្រោយប្រមូលផ្តុំគ្នាលេងបាល់ទះ
គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំងលេងបាល់ទះ និងស្នុកឃ័រមួយកន្លែង លួចបើកឱ្យអ្នកប្រមូលផ្តុំគ្នាចូលលេង ដោយផ្ទុយទៅនឹងវិធានការរដ្ឋបាល សេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនមនុស្សចំនួន៣១នាក់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ខណៈដែលសាលារាជធានីភ្នំពេញ បន្តដាក់ចេញនូវវិធានការរដ្ឋបាល បម្រាប ហាមឃាត់ ការប្រមូលផ្តុំគ្នាច្រើន អាជីវកម្មប្រឈមហានិភ័យ ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ តែផ្ទុយទៅវិញ ទីតាំងតារាងបាល់ទះមួយកន្លែង ស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង លួចបើកដំណើរការឱ្យមនុស្សប្រមូលផ្តុំចូលលេងបាក់ទះ ស្នុកឃ័រ។ ទើបនៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងចម្រុះ របស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ ចុះទៅបង្ក្រាប ឃាត់មនុស្សចំនួន៣១នាក់។

មនុស្សទាំង៣១នាក់ ក្រោយពីកម្លាំងចម្រុះឃាត់ សមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការអប់រំ ចំណែកម្ចាស់ទីតាំងត្រូវបានណែនាំធ្វើកិច្ចសន្យាបញ្ឈប់ដំណើរការបើកអាជីវកម្ម រងចាំសម្រេចជាក្រោយ៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ