សន្តិសុខសង្គម
សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ៧នាក់ ដែលកាប់ប្លន់យកម៉ូតូ បញ្ជូនទៅសាលាដំបូងខេត្ត
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២:១០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថានៅត្រង់ចំណុចភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ។

ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក លោក ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំង លោក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ភេទប្រុស ព្រមទាំងដកហូតវត្ថុតាង÷ ម៉ូតូ ០៣គ្រឿង (ម៉ូតូធ្វើសកម្មភាព ០២គ្រឿង) និងទូរស័ព្ទ ០៣គ្រឿង ។
លុះមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ និងត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគាររួចហើយ៕
ដោយ:ភក្ដី


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


