ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តី៦រូប ជោគជ័យការពារនិក្ខេបបទ ថ្នាក់បណ្ឌិតលើកទី១ នៅសកល​វិទ្យាល័យមួយនៅចិន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តី៦រូប ជោគជ័យការពារនិក្ខេបបទ ថ្នាក់បណ្ឌិតលើកទី១ នៅសកល​វិទ្យាល័យមួយនៅចិន

បានផុស

នៅ

ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ តុលាការ គណៈមេធាវី និងមន្រ្តីផ្នែកច្បាប់នៅកម្ពុជា ចំនួន៦រូប បានឆ្លងផុតដោយជោគជ័យ ក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិតលើកទី១ នៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុងឆុងឈីង ប្រទេសចិន។ នេះបើតាមការឲ្យដឹងពីលោក ជិន ម៉ាលីន រដ្ឋ​លេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះធ្វើឡើង​ តាមប្រព័ន្ធវីដេអូអនឡាញ ក្រោយពីបានសិក្សានៅទីនោះ អស់រយៈពេល៣ឆ្នាំ។ ក៏ប៉ុន្តែនៅ សល់ការការពារលើកទី២ មួយវគ្គទៀតតែប៉ុណ្ណោះ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងឈានទៅការបញ្ចប់ជាស្ថាពរ។

បើតាមលោក ជិន ម៉ាលីន កម្មវិធីនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិ​ធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិនអាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China​-ASEAN Legal Research Center) ក្រោមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បានឲ្យដឹងទៀតថា​ កម្មវិធីនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ និងបានធ្វើការជ្រើសរើស និងបញ្ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងយុត្តិធម៌ និងតុលាការ និងអ្នកវិជ្ជាជីវៈច្បាប់កម្ពុជា ទៅបន្តការសិក្សានៅសកលវិទ្យាល័យ South-West University of Political Science and Law នៅទីក្រុង ឆុងឈីង ប្រទេ​ស​ចិន ជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ សម្រាប់វគ្គថ្នាក់បណ្ឌិត និងអនុបណ្ឌិតមាន ១៦រូប និងវគ្គជំនាញខ្លីៗមាន៤០រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១ ម៉ោង មុន

រថយន្ត TOYOTA HILUX VIGO ប្រ​លះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម​នៅក្នុង​បរិវេណ​បឹងកក់​

ព័ត៌មានជាតិ១ ម៉ោង មុន

បិទ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង រយៈពេល​៨​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ២ ម៉ោង មុន

ក្លឹប​កំសាន្ត​មួយ​ ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​ជា​លើក​ទី​២​អស់ទាំង​ស្រុង

កីឡា៣ ម៉ោង មុន

ជិត​ដល់​ថ្ងៃ​ឡើង​ការពារ​ខ្សែក្រវាត់​! Pacio បាន​បង្ហើប​អំពី​ការ​ជួបគ្នា​លើក​ទី​៣​ទល់នឹង Saruta

ព័ត៌មានជាតិ៤ ម៉ោង មុន

សប្បុរសជន​ផ្តល់​អង្ករ​១០​តោន ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ពលរដ្ឋ​រងគ្រោះ​ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​មេរោគ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services