ព័ត៌មានជាតិ
បន្ទាប់ពីទទួលបណ្ដឹងពីពលរដ្ឋម្នាក់ ក្រសួងយុត្តិធម៌ ចាត់មន្ត្រីចុះស្រាវជ្រាវករណីដីធ្លីនៅតំបន់អន្ទង់អាំង
បន្ទាប់ពីទទួលបានបណ្ដឹងពីពលរដ្ឋម្នាក់ ក្រសួងយុត្តិធម៌ នឹងចាត់មន្ត្រីជំនាញចុះស្រាវជ្រាវផ្ទាល់ពាក់ព័ន្ធនឹងករណីដីធ្លីនៅតំបន់អន្ទង់អាំង ក្នុងខេត្តពោធិ៍សាត់។ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន អ្នកស្រី សែម សុខគា ដែលអះអាងថា ខ្លួនជាពលរដ្ឋរងគ្រោះដោយសារការបណ្តេញចេញពីដីធ្លីនៅតំបន់អន្ទង់អាំង បានដាក់ញត្ដិទៅកាន់ក្រសួងយុត្តិធម៌ដើម្បីជួយអន្ដរាគមន៍លើនេះ។

បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ គឺក្រសួងបានទទួលរួចហើយនូវពាក្យបណ្ដឹងពីពលរដ្ឋឈ្មោះ សែម សុខគា កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ហើយបាននិងកំពុងធ្វើការពិនិត្យស្រាវជ្រាវលើករណីនេះ។
ដើម្បីភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងចំណាត់ការរឿងនេះ ក្រសួងយុត្តិធម៌ នឹងចាត់ក្រុមការងារចុះស្រាវជ្រាវដោយផ្ទាល់បន្ថែមនៅទីតាំងជាក់ស្តែង ក៏ដូចជាជួបផ្ទាល់ជាមួយម្ចាស់បណ្ដឹង ព្រមទាំងភាគីដែលមានការពាក់ព័ន្ធ ដើម្បីពិនិត្យ និងស្រាវជ្រាវករណីនេះឱ្យបានត្រឹមត្រូវទៅតាមនីតិវិធី ជាធរមាន។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។

កាលពីពេលថ្មីៗនេះ មានការចុះផ្សាយលើបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ពាក់ព័ន្ធករណីបុគ្គលឈ្មោះ សែម សុខគា ដែលអះអាងថា ខ្លួនជាពលរដ្ឋរស់នៅក្នុងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបានឡើងមកភ្នំពេញ ដើម្បីដាក់ពាក្យបណ្ដឹងស្នើសុំឱ្យក្រសួងយុត្តិធម៌ ធ្វើអន្តរាគមន៍លើសំណុំរឿងពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់ភ្នំ១៥០០។
ជាការកត់សម្គាល់ ពេលថ្មីៗនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រាប់ដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង រុះរើ និងចាកចេញពីតំបន់អន្ទង់អាំង ដោយសាររដ្ឋ នឹងត្រូវរៀបចំតំបន់នេះឱ្យទៅជាតំបន់បៃតង។ ក្នុងករណីមិនព្រមរុះរើ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។

ក្នុងវិធានការនេះ ក៏មានពលរដ្ឋខ្លះបានធ្វើការតវ៉ា និងមិនព្រមរើចេញពីតំបន់អន្ទង់អាំងនោះឡើយ។ តែយ៉ាងណា បើតាមការអះអាងរពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ គឺប្រជាពលរដ្ឋ ២ភាគ៣ បានយល់ព្រមចេញពីតំបន់អន្ទង់អាំង ដើម្បីទុកដីតំបន់នោះឱ្យរដ្ឋអភិរក្សជាឧទ្យានជាតិបៃតង។ ខណៈនៅមានពលរដ្ឋជាង២០គ្រួសារទៀតក្នុងចំណោម១០០គ្រួសារ បន្តតវ៉ាដល់ភ្នំពេញ គឺដោយសារតែពលរដ្ឋទាំងនោះ ត្រូវបានមនុស្សផ្សេងទៀតប្រើប្រាស់ឱ្យចេញតវ៉ា ដើម្បីការពារដីពួកគេដែលបានកាន់កាប់ខុសច្បាប់។ នេះជាការអះអាងរបស់លោក កែវ រតនៈ ដដែល ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI។
ដោយឡែកករណីអ្នកស្រី សែម សុខគា ដែលយំស្រែកមុខក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ដីរបស់អ្នកស្រី មិនស្ថិតនៅក្នុងតំបន់អន្ទង់អាំងឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


