ព័ត៌មានជាតិ
រដ្ឋមន្ត្រីយុត្ដិធម៌បញ្ជាទៅអយ្យការតុលាការខេត្តព្រៃវែងពន្លឿនចំណាត់ការបណ្ដឹងមួយដែលទុកពេលដល់ជាង៦ខែ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ បានបញ្ជាទៅអយ្យការសាលាដំបូងខេត្តព្រៃវែងឱ្យពន្លឿនចំណាត់ការបណ្ដឹងមួយដែលដើមបណ្ដឹងថាទុកពេលដល់ជាង៦ខែហើយគ្មានចំណាត់ការ។

ក្នុងលិខិតចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជម្រាបទៅកាន់ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តព្រៃវែងលោក គុជ គីមឡុង ឱ្យពិនិត្យមើលបណ្ដឹងព្រហ្មទណ្ឌរបស់ឈ្មោះ ឯម សុខសុវណ្ណ ដែលបានប្ដឹងទៅកាន់សាលាដំបូងខេត្តតាំងពីថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឱ្យចាត់ការឱ្យបានឆាប់រហ័សនិងត្រឹមត្រូវតាមនីតិវិធីច្បាប់។
ក្នុងលិខិតនោះលោកឧបនាយករដ្ឋមន្ត្រីបានជំរុញថា៖ «សូមឯកឧត្តមពិនិត្យ និងជំរុញចំណាត់ការសំណុំរឿងនេះឱ្យបានឆាប់រហ័សនិងឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ជាធរមាន និងរាយការណ៍អំពីលទ្ធផលនៃចំណាត់ការនៃសំណុំរឿងនេះមកលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធការ»។
លោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថាក្នុងករណីដែលមានឧបសគ្គ ឬបញ្ហា ក្នុងចំណាត់ការលើសំណុំរឿងនេះ សូមធ្វើការរាយការណ៍មកគណៈបញ្ជាការដឹងកនាំយុទ្ធនាការដើម្បីមានមូលដ្ឋានចាត់ការបន្ត។

យោងតាមពាក្យសុំអន្តរាគមន៍លោក ឯម សុខសុវណ្ណ ជូនរដ្ឋមន្ត្រីយុត្តិធម៌បានបញ្ជាក់ថាបណ្ដឹងរបស់គាត់បានដាក់ទៅសាលាដំបូងខេត្តព្រៃវែងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានប្ដឹងមនុស្ស១០នាក់ពីបទកេងយកផលប្រយោជន៍ដោយខុសច្បាប់ ឆបោក រំលោភលើទំនុកចិត្ត ការជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ និងការក្លែងបន្លំ។ លោកបញ្ជាក់ថាតាំងពីបានប្ដឹងមកអយ្យការបានជួបលោកតែម្ដងគត់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកបញ្ជាក់ក្នុងបណ្ដឹងនោះថា៖ «បើគិតចាប់ពីថ្ងៃដាក់ពាក្យបណ្ដឹងរហូតមកដល់បច្ចុប្បន្នគឺមានរយៈពេលសរុប៦ខែជាងទៅហើយដែលស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រៃវែងបានចាត់ការយឺតយ៉ាវយ៉ាងស្ងាត់ស្ងៀម ហាក់បីដូចជាមិនបន្តចាត់ការសំណុំរឿងនេះស្របតាមច្បាប់ ពិសេសតាមការណែនាំរបស់ក្រសួងយុត្តិធម៌ខាងលើឡើយ»។

គួរឱ្យដឹងដែរថារដ្ឋាភិបាលបានដាក់អនុវត្តន៍ជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពីនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធានគណៈបញ្ជាការលើការអនុវត្តន៍នេះ។ លោករដ្ឋមន្ត្រីធ្លាប់លើកឡើងថាការដំណើរការនីតិវិធីស្វែងរកយុត្តិធម៌យឺតយ៉ាវ ស្មើនឹងអយុត្តិធម៌ និងប៉ះពាល់ដល់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៃតុលាការកម្ពុជាផងដែរ។
គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ មានរយៈពេល១ឆ្នាំនៃយុទ្ធនាការពន្លឿនការដោះស្រាយរឿងក្ដីនៅតុលាការ ក្រសួងយុត្តិធម៌បានទទួលបណ្ដឹងសុំឱ្យពន្លឿននីតិវិធីចំនួន ១ ១៦៣ករណី៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


