ព័ត៌មានជាតិ
តើ «ដាវ» ដែលអគ្គរដ្ឋអាជ្ញារុស្ស៊ីជូនរដ្ឋមន្ត្រីយុត្តិធម៌កម្ពុជាបង្កប់ន័យដូចម្ដេច?
អគ្គរដ្ឋអាជ្ញានៃរដ្ឋសហព័ន្ធរុស្ស៊ីលោក អ៊ីហ្គរ ក្រាស្នូវ (Igor Krasnov) បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌កម្ពុជាលោក កើត រិទ្ធ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយបន្ទាប់ពីប្រជុំលោកបានប្រគល់វត្ថុអនុស្សាវរីយ៍ជាដាវស្ពាន់ លាយប្រាក់ដ៏វិចិត្រមួយជូនដល់លោកឧបនាយករដ្ឋមន្ត្រី។

ខុសពីវត្ថុអនុស្សាវរីយ៍ផ្សេងៗដែលប្រគល់ជូនគ្នាទៅវិញទៅមកកន្លងទៅ។ តើដាវមួយនេះមានន័យយ៉ាងណា?
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានប្រាប់កម្ពុជាថ្មីថា ពេលដែលប្រគល់ជូនលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អគ្គរដ្ឋអាជ្ញារុស្ស៊ី អ៊ីហ្គរ ក្រាស្នូវ បញ្ជាក់ថា ការប្រគល់ដាវ គឺមានន័យថាជាការការពារ ដែលថាច្បាប់ត្រូវការអ្វីមួយការពារហើយដាវ គឺជានិមិត្តរូបនៃអាវុធការពារការអនុវត្តច្បាប់។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងពេលជូនដាវនេះ ឯកឧត្តមអគ្គរដ្ឋអាជ្ញាបានលើកឡើងថា ច្បាប់គឺត្រូវការការការពារ ដូច្នេះឯកឧត្តមជូនដាវជានិមិត្តរូបនៃអាវុធការពារការអនុវត្តច្បាប់»។
ដោយឡែកលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានជូនផ្តិលស្ពាន់ជូនលោក អ៊ីហ្គរ ក្រាស្នូវ ផងដែរដែលលោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ផ្តិលជានិមិត្តរូបនៃភាពត្រជាក់ត្រជុំ ដែលមានន័យពីភាពត្រជាក់ត្រជុំនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី។

នៅក្នុងប្រពៃណីផ្នែកច្បាប់លោកខាងលិច ដាវតំណាងឱ្យយុត្តិធម៌ តំណាងឱ្យអំណាច អាជ្ញាធរ និងអាចត្រូវការដើម្បីអនុវត្តច្បាប់ និងផ្តន្ទាទោសភាពអយុត្តិធម៌។ វាត្រូវបានឃើញនៅជាមួយនឹងស្ត្រីយុត្តិធម៌ Lady Justice ដែលដៃម្ខាងកាន់ជញ្ជីង តំណាងឱ្យយុត្តិធម៌មិនលំអៀង និងម្ខាងទៀតកាន់ដាវដើម្បីអនុវត្តការសម្រេចចិត្ត កាត់បន្ថយឧបសគ្គ ធានាឱ្យបានតម្លាភាព និងកាន់អំណាចនៃយុត្តិធម៌៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


