Connect with us

ព័ត៌មានជាតិ

ប្រវត្តិ​រូបសំណាកព្រះនារាយណ៍រង្វង់មូល​ខេត្ត​បាត់ដំបង មាន​បារមី​ដល់​ថៃ​ខ្លាច​រអា

បានផុស

នៅ

ព្រះវិស្ណុឬព្រះនារាយណ៍ (LordVishnu) ឬ (LordNarayana) ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាឬហិណ្ឌូសាសនា។ ព្រះវិស្ណុជាព្រះការពារលោកកិយ៍ និងជាព្រះដែលបង្កើតព្រះព្រហ្មតាមរយៈ​ទងផ្ចិតរបស់ព្រះអង្គ បានដុះចេញនូវពន្លកផ្កាឈូកដែលក្ដោបយកដួងកែវជីវិត ដើម្បីផ្ដល់កំណើតដល់ព្រះព្រហ្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះវិស្ណុជាព្រះដ៏វិសេស មានសម្បុររាង្គកាយពណ៌បៃតង គ្រងសំលៀកបំពាក់ពណ៌មាស មានយាន្តជំនិះជាសត្វគ្រុឌឬហោះហើរ ដោយមានផ្កាឈូកទ្របាតជើងរបស់ព្រះអង្គ ហើយព្រះអង្គបែងភាគដែលមានដៃ៨ មានកាន់សាស្ត្រាវុធក្នុងព្រះហត្ថទាំង៨ ដូចជា៖កងចក្រ.ខ្យងស័ង្ខ.ព្រះខ័ន.ផ្កាឈូក.ដំបង.ដងធ្នូ.គម្ពីរវេទនិងឈើច្រត់។ដោយទ្រង់ជាអ្នកការពារថែរក្សាមនុស្សលោកទ្រង់តែងដើរតួនាទីជាអ្នកសង្គ្រោះពិភពលោកតាមរយៈទេវៈកថានៃការបែងភាគទាំង១០របស់ព្រះអង្គដែលចែកចេញជា៣ទម្រង់គឺទម្រង់ជាអាវតារមនុស្សសត្វនិងពាក់កណ្ដាល់មនុស្សពាក់កណ្ដាលសត្វ។

ព្រះវិស្ណុមានអវតារ”បែងភាគ”ទាំងអស់ចំនួនដប់ ដែលប្រាំអវតារជាសត្វនិងប្រាំអវតារទៀតជាមនុស្ស ដែលគេបានស្គាល់ថាជាទសអវតារ (“ទសៈជាភាសាសំស្ក្រឹតប្រែថាដប់) រួមមាន៖

១,មច្ឆា៖ ជាត្រីដែលបានជួយជីវិតស្ដេចមនុឲ្យរួចពីទឹកជំនន់។
២,កូម៌ៈ(កូ.រ.ម័ក)÷ជាអណ្ដើកដែលបានធ្វើជាកំណល់ទ្រភ្នំមន្ទរៈពេលកូរសមុទ្រទឹកដោះ។
៣,វរាហៈ÷ជាជ្រូកព្រៃដែលបានជួយលោកឲ្យផុតពីការជិះជាន់សង្កត់សង្កិនរបស់ហិរណយក្ស។
៤,នរសិង្ហ:÷ជាមនុស្សក្បាលតោដែលបានសម្លាប់យក្សឈ្មោះហិរណកសិបុ។
៥,វាមនៈ÷មនុស្សតឿដែលបានរំដោះលោកដោយសុំដីបីជំហានពីយក្សពាលី។
៦,បរសុរាម÷ជាព្រះរាមកាន់ពូថៅដែលបានរំដោះពួកព្រាហ្មណ៍ពីពួកក្សត្រិយៈកំណាច។
៧,ព្រះរាម÷ជាតួអង្គក្នុងរឿងរាមាយណៈដែលបានសម្លាប់យក្សឈ្មោះក្រុងរាពណ៍។
៨,ក្រឹស្ណៈ÷ជាមនុស្សសម្បុរខ្មៅដែលបានសម្រេចស្នាដៃជាច្រើន។
៩,ពុទ្ធៈ÷គឺព្រះពុទ្ធដែលពួកហិណ្ឌូបញ្ចូលជាអវតារព្រះវិស្ណុដើម្បីអូសទាញពុទ្ធបរិស័ទឱ្យស្គាល់បុណ្យបាបអាក្រក់និងល្អចាកផុតបាបកម្ម។
១០,កល្ហិន÷ជាមនុស្សក្បាលសេះដែលនឹងមកដល់ក្នុងអនាគតដើម្បីរៀបចំច្បាប់ទម្លាប់ឡើងវិញ។

ប្រវត្តិព្រះវិស្ណុ”ព្រះនរាយណ៍”តំណាលមាននាគក្បាលប្រាំពីរមួយឈ្មោះថា”អនន្តៈ” បានខ្ជាក់នៅស៊ុត (Egg) របស់ខ្លួនស៊ុតនោះក៏បានញាស់ចេញជារូបរាង្គព្រះវិស្ណុ”ព្រះនរាយណ៍” ខណះដែលឃើញក្នុងទម្រង់បែបនេះត្រូវបានគេហៅថា​”ហរិណ្យគហ៌”មានន័យថា កំណើតដ៏អឆ្ឆៈរិយៈបើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូ៌តិវិញ ព្រះវិស្ណុ​ជាអទិទេពកំពូលបង្អស់ក្នុងការបង្កើតអទិទេពពីរអង្គទៀតនោះ គឺព្រះព្រហ្មនិងព្រះឥសូរ។នៅពេលដែលព្រះវិស្ណុបានចាប់កំណើតមកទ្រង់បានផ្ទុំលង់លក់នៅលើខ្នងនាគរាជ”អនន្តៈ”នៃផ្ទៃសមុទ្រអន្ទកាលដ៏ល្វឹងល្វើយ រហូតដល់រាប់រយពាន់ឆ្នាំទើបទងផ្ជិតរបស់ទ្រង់ដុះនូវពន្លកផ្កាឈូកមួយ ដែលផ្ដល់កំណើតបន្ទាប់ទៅឱ្យព្រះព្រហ្ម ទើបទ្រង់ភ្ញាក់ដឹងព្រះកាយក្នុងទម្រង់ពេញវ័យ និងភ្ញាក់ដឹងព្រះកាយក្រោយផ្តល់កំណើតឱ្យព្រព្រហ្មត្រូវបានឱ្យឈ្មោះថា”ព្រះវិស្ណុ​”ដែលមានន័យថាព្រះដ៏វិសេស វិសាល។ 

ពាក់ព័ន្ធព្រះវិស្ណុឬព្រះនរាយណ៍ក្នុងក្រុងបាត់ដំបង មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា រូប​សំណាក​នេះ​សាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៩៩ នៅប៉ែកខាងលិចក្រុងលើរង្វង់មូលតាមផ្លូវជាតិលេខ៥ ស្ថិត​ក្នុងភូមិកាប់គោថ្មីសង្កាត់អូចារ ក្រុងនិងខេត្តបាត់ដំបង។

រូបសំណាកព្រះវិស្ណុឬព្រះនរាយណ៍ បែរព្រះភ័ក្រទៅទិសខាងលិចដែលលោកលើកឡើងថា គឺ​ជនជាតិថៃគេគោរពនិងកោតខ្លាចបារមីរបស់ព្រះវិស្ណុខ្លាំងណាស់ តាំង​តែ​ពីដូនតារបស់ពួកគេរហូតដល់សព្វថ្ងៃ។ លោកបញ្ជាក់​ថា ជាការបង្ក្រាបក្នុងផ្លូវបារមីដល់ប្រទេសថៃកុំឱ្យឈ្លានពានទឹកដីខ្មែរបានដូចកាលសម័យមុនទៀត។

ដោយឡែកប្រជាពលរដ្ឋ បានលើកឡើងប្រហាក់ប្រហែលថា រូបសំណាកព្រះដៃ៨ ពុំសូវមានអ្នកមកគោរពឬបន់ស្រន់​ភាគច្រើននាំគ្នាទៅគោរពនិងបន់ស្រន់រូបលោកតាដំបងក្រញួង ព្រោះប្រជាពលរដ្ឋភាគច្រើនមិនបានដឹងអំពីប្រវត្តិនិងបារមីរបស់រូបដិមាអង្គនេះ។ សូម្បីតែពួកគាត់ក៏ចង់ដឹងដែរហើយប្រជាពលរដ្ឋទូទៅ ក៏ចង់ដឹងអំពីប្រវត្តិព្រះដៃ៨នេះ ដើម្បី​ស្រួលគោរពប្រតិ្តបត្តសុំក្តីសុខនៅក្នុងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម