ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តកំពត ទទួលភ្ញៀវទេសចរជាង១០ម៉ឺននាក់
ក្នុងរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខេត្តកំពត បានទទួលអ្នកទេសចរចំនួន ១០២,៥៩៨ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិផ្ទៃក្នុងចំនួន៧០៥នាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរខេត្តកំពត បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ខែតុលា ឆ្នាំ២០២១នេះថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបានធ្វើការប្រជុំផ្សព្វផ្សាយ ណែនាំដល់មន្ត្រី និងក្រុមការងារនៃមន្ទីរ ដោយបង្កើតក្រុមការងារចំនួន៤ ដើម្បីចុះត្រួតពិនិត្យតាមគោលដៅសំខាន់ៗ ពិសេសសេវាកម្មទេសចរណ៍នានាក្នុងខេត្ត សំដៅពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍(SOP)ឱ្យបានល្អប្រសើរ។ពិសេសវិធានការ ៣ការពារ ៣កុំ ក៏ដូចជាការបិទផ្សាយសារអប់រំការយល់ដឹងពីជំងឺកូវីដ-១៩។

លោកប្រធានបានបញ្ជាក់ទៀតថា ក្រៅពីនោះមន្ទីរបានចុះពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ព្រមទាំងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានឱ្យបានខ្ជាប់ខ្ជួន ពិសេសផ្សព្វផ្សាយអំពីវិធានការរបស់រាជរដ្ឋាភិបាលនិងវិធានការក្រសួងសុខាភិបាល។
ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅគ្រប់តំបន់ ភូមិសាស្ត្រខេត្ត ពិតជាមានលក្ខណៈល្អប្រសើរ។ រីឯចរាចរណ៍តាមដងផ្លូវពុំមានការកកស្ទះនោះទេ ដោយកម្លាំងសមត្ថកិច្ចបានអនុវត្ត បានយ៉ាងហ្មត់ចត់បំផុត៕
អត្ថបទ៖ សេង ណារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ