ព័ត៌មានជាតិ
ខេត្តកំពតមានឆ្នេរសមុទ្រ ជាប់ដីគោកប្រវែងជាង ៥៥ គីឡូម៉ែត្រ មានមណ្ឌលស្រែអំបិលជិត ៤ ពាន់ហិកតា
ខេត្តកំពតជាខេត្តមួយស្ថិតនៅតំបន់ឆ្នេរ ដែលជាខេត្តគោលដៅដ៏ទាក់ទាញមួយសម្រាប់ទេសចរទៅកម្សាន្ត។ ខេត្តកំពតមានលក្ខណៈភូមិសាស្ត្រអំណោយផលយ៉ាងច្រើន ជាពិសេសលើធនធានធម្មជាតិដែលមានឆ្នេរសមុទ្រ ស្ទឹង ព្រែក កោះ ឧទ្យានជាតិ អាគារបេតិកភណ្ឌ រួមទាំងដំណំាឈើហូបផ្លែដ៏មានឱជារស។
ខេត្តកំពតមានឆ្នេរសមុទ្រជាប់នឹងដីគោកប្រវែង ៥៥,៦៦ គីឡូម៉ែត្រ។ នេះបើតាមឯកសាររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ឆ្នេរក្នុងខេត្តកំពតចែកចេញជា ៥ ប្រភេទ ក្នុងនោះមាន៖
-ឆ្នេរខ្សាច់ ប្រវែងប្រមាណ ៤១,៤៩ គីឡូម៉ែត្រ មានចំនួន ៣ ទីតាំង
-ឆ្នេរថ្ម ប្រវែងប្រមាណ ៤,១៤ គីឡូម៉ែត្រ មានចំនួន ៧ ទីតាំង
-ឆ្នេរភក់ ប្រវែងប្រមាណ ២,២០ គីឡូម៉ែត្រ មានចំនួន ៣ ទីតាំង
-ឆ្នេរព្រៃកោងកាង ប្រវែងប្រមាណ ៤,៦២ គីឡូម៉ែត្រ មានចំនួន ២៧ ទីតាំង
-ឆ្នេរផ្សេងៗ ប្រវែងប្រមាណ ៣, ២១ គីឡូម៉ែត្រ មានចំនួន ១៩ ទីតាំង


កោះនិងប្រជុំកោះ
កោះដែលបានរកឃើញក្នុងភូមិសាស្ត្រខេត្តកំពតមានចំនួន ៣៖
-កោះសេះ បានចុះបញ្ជីរួចមានផ្ទៃដី ៧៤៧,៩៩៧៨ ហិកតា
-កោះគី មានផ្ទៃដី ១,៩២១៨ ហិកតា
-កោះតាងោល មានផ្ទៃដី ១,៧២៨០ហិកតា
ស្រែអំបិល
ស្រែអំបិលក្នុងខេត្តកំពតស្ថិតនៅផ្នែកខាងត្បូង ជាប់តាមបណ្ដោយឆ្នេរសមុទ្រគ្របដណ្តប់លើផ្ទៃដីទំហំ ៣ ៧២៦,០២ ហិកតា និងចែកចេញជា ៦ មណ្ឌល៖
-មណ្ឌលត្រើយកោះ មានទីតាំងស្ថិតនៅភូមិបឹងតាព្រាម និងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត មានផ្ទៃដីប្រមាណ ១២១១,៩២ហិកតា
-មណ្ឌលបឹងរូងទី១ មានទីតាំងស្ថិតនៅភូមិជុំគៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ មានផ្ទៃដីប្រមាណ ៨៤៦,៧០ ហិកតា
-មណ្ឌលបឹងរូងទី២ មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ មានផ្ទៃដីប្រមាណ ៦៧៤, ៩១ហិកតា
-មណ្ឌលសេះស មានទីតាំងស្ថិតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ និងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ មានផ្ទៃដីប្រមាណ ៤៥២, ៩៥ ហិកតា
-មណ្ឌលបឹងទូក មានទីតាំងស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូមានផ្ទៃដីប្រមាណ ២៩២,៨៧ ហិកតា
-មណ្ឌលកំពង់ត្រាច មានទីតាំងស្ថិតនៅភូមិលក និងភូមិកោះគ្រឹះស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច មានផ្ទៃដីប្រមាណ ៤០៩,០២ ហិកតា។

ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកតភ្ជាប់ទៅនឹងសមុទ្រ
ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រក្នុងភូមិសាស្ត្រខេត្តកំពតមានចំនួន ១៣ ទីតាំង
រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ ដែលមានព្រំប្រទល់រដ្ឋបាលជាប់នឹងសមុទ្រមាន៖
– ខេត្តកំពតមានភូមិសាស្រ្តក្រុងចំនួន ២ ដែលជាប់សមុទ្រក្នុងនោះមាន ក្រុងកំពត និងក្រុងបូកគោ រួមទាំងស្រុកចំនួន ២ គឺស្រុកទឹកឈូ និងស្រុកកំពង់ត្រាច និងឃុំសង្កាត់ចំនួន ៨ មានឃុំជុំគ្រៀល ឃុំត្រពាំងសង្កែ ឃុំកូនសត្វ ឃុំឫស្សីស្រុកខាងលិច សង្កាត់ត្រើយ កោះ សង្កាត់ព្រែកត្នោត សង្កាត់កោះតូច និង សង្កាត់បឹងទូក។
កំពង់ផែទេសចរណ៍អន្តរជាតិកំពតភ្ជាប់ខេត្តកំពតទៅដែនកោះទេសចរណ៍ល្បីៗប្រទេសកម្ពុជា
កាលពីថ្ងៃ ២១ ខែមេសា ឆ្នាំ ២០២៥ ក្នុងឱកាសចូលរួមសម្ពោធដាក់ឲ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានហៅការដាក់ឲ្យដំណើរការកំពង់ផែទេសចរណ៍ខេត្តកំពត គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តតំបន់ឆ្នេរនេះ ដែលនឹងអាចបំពេញតួនាទីក្នុងការជួយជំរុញកំណើនភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា តាមរយៈការតភ្ជាប់ធ្វើដំណើរទៅតាមបណ្តាកោះនានា រួមទាំងភ្ជាប់ទៅតំបន់គោលដៅទេសចរណ៍ប្រទេសជិតខាង៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


