ព័ត៌មានជាតិ
ញាក់ ៧ ចំណុចលើរាងកាយ ចាស់ៗឲ្យចំណាំទុកក្រែងបានលាភ ឬជួបស៊យ
និយាយពីកម្រើកឬញាក់នេះមនុស្សយើងម្នាក់ៗប្រាកដជាមានស្ទើរគ្រប់គ្នា។ ប៉ុន្តែនៅត្រង់ថាអ្នកខ្លះបានចំណាំនិងអ្នកខ្លះមិនបានចំណាំថាតើមានហេតុការណ៍អ្វីនឹងកើតឡើងទើបញាក់ឬកម្រើកត្រង់នេះឬត្រង់នោះ។ ដោយមិនដឹងអំពីអត្ថន័យរបស់វាពិតប្រាក ជាសញ្ញាមួយសម្រាប់ឲ្យអ្នកដែលកម្រើកឬញាក់នោះដឹងហេតុការណ៍ជាមុន។
និយាយដល់ការកម្រើកឬញាក់នេះ លោកតាអាចារ្យនៅវត្ត១ក្នុងក្រុងបាត់ដំបងបានផ្តល់យោបល់់ ខណះដែលកម្ពុជាថ្មីសួរថា តើសញ្ញានៃការកម្រើកឬញាក់នៅតាមដងខ្លួនមនុស្សជាសញ្ញាអ្វីដែរ និងមូលហេតុអ្វី?

លោកអាចារ្យរូបនេះប្រាប់ថា ការញ៉ាក់នេះមិនហ៊ានសន្និដ្ឋានច្បាស់លាស់យ៉ាងណា តែជាទៀងទាត់បំផុតឲ្យតែមានកម្រើកតែងតែចំណាំ ខ្លាចមានរឿង។ តែការប្រុងប្រយ័ត្ននៅតែទប់ទល់មិនបានដដែល ត្រូវតែជួបហេតុការណ៍នោះទាល់តែបាន។ តែវាតិចតូចដោយសារលោកតាចំណាំហើយបានការពារអត់ធ្មត់ជាមុន។
លោកបន្តថា ការកម្រើកតាមក្បួនបុរាណពិតជាឆុតត្រង់ជាងការទស្សទាយទៅទៀត។ បើចេះចំណាំនិងអនុវត្តតាមក្បួនបុរាណដែលបានចារទុក បើទោះបីចំណុចដែលកម្រើកបានប្រាប់អំពីហេតុការណ៍គ្រោះថ្នាក់ណាមួយ ក៏អាចប្រុងប្រយ័ត្នបានខ្លះមិនធ្ងន់ធ្ងរ ជាងមិនបានប្រុងប្រយ័ត្ននោះឡើយ។
ដោយឡែកជាមួយគ្នានេះដែរ ក៏មានលោកតាអាចារវ័យចំណាស់ម្នាក់ទៀតមកពន្យល់បន្ថែមថា៖ “តាមខ្ញុំដឹងការកម្រើកឬញាក់នេះ ជាសញ្ញារបស់ម្តាយដើមទាំង៩រូបតាមក្បួនព្រះពុទ្ធសាសនាមកឲ្យមនុស្សយើងគ្រប់គ្នាបានដឹង អំពីហេតុការណ៍អ្វីមួយ យើងត្រូវជួបគ្រោះឬជួបលាភសំណាងតាមរយះកម្រើនេះ”។

ដើម្បីឲ្យបានយល់ដឹងកម្ពុជាថ្មីលើកយក៧ចំណុចដែលបានកម្រើកឬញាក់ដើម្បីបកស្រាយអត្ថន័យជូនបងប្អូនបានយល់ដឹងនិងចងចាំទុកចំណុចទាំង៧ដូចតទៅ÷
១,បើបងប្អូនណាមានកម្រើកកន្ទុយភ្នែកខាងស្តាំក្នុងក្បួនបុរាណ លោកទាយថាអ្នកនោះនឹងមានគេនាំលាភមកឲ្យមិនខាន។
២,កម្រើកកន្ទុយភ្នែកខាងឆ្វេង មានមនុស្សស្រីឬប្រុសនឹករលឹក។
៣,កម្រើកត្របកភ្នែកចំកណ្តាលខាងស្តាំ នឹងមានមនុស្សមកជួប។
៤,បើកម្រើកត្របកភ្នែកឆ្វេងខាងក្រោម នឹងមានមនុស្សនិយាយរករឿងមិនខាន។
៥,កម្រើកត្រង់ច្រមុះសូមប្រយ័ត្ន ព្រោះជាសញ្ញាថានឹងមានជនពាលមកបង្កជារឿង។
៦,កម្រើកត្រចៀកស្តាំ នឹងបានទទួលដំណឹងដែលមិនគប្បី។
៧,បើកម្រើកត្រចៀកឆ្វេង នឹងបានទទួលលាភក្នុងរយះពេលពី៣ទៅ៧ថ្ងៃជាក់ជាមិនខាន។
ទាំង៧ចំណុចខាងលើនេះ បងប្អូនអាចធ្វើការស្វែងយល់និងសម្គាល់ទុកថាតើមានភាពពិតនិងច្បាស់លាស់ដែរឬទេដែលបុរាណខែ្មរយើងបានបន្សល់ទុក សម្រាប់ដោះចម្ងល់របស់បងប្អូនឲ្យបានយល់ច្បាស់ពីអត្ថន័យតាមការកម្រើកនេះ។
កម្ពុជាថ្មីនឹងលើកយកចំណុចផ្សេងៗទៀតមកជូនបងប្អូនបានយល់កាន់តែច្រើនបន្ថែមទៀតនៅពេលក្រោយ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក