ព័ត៌មានជាតិ
ប្រជ្រុយត្រង់ចំណុចកំពូល ជំនឿបុរាណប្រាប់ពីជោគវាសនាក្នុងជីវិត
ជាការពិតណាស់ដែលមនុស្សយើងគ្រប់ប្រាណ តែងតែមានប្រជ្រុយឬភ្នក ហើយដែលស្នាមប្រជ្រុយឬភ្នក ហើយតាមចាស់បុរាណបញ្ជាក់ឬសម្គាល់ទៅលើជោគវាសនាអាក្រក់ឬល្អរស់នៅមួយជីវិត។ តាមរយះប្រជ្រុយ ស្ថិតនៅលើចណុចនៃរាងកាយផ្សេងៗគ្នា បុរាណាចារបានកត់ត្រាស្រាយអត្ថន័យអាក្រក់ឬល្អនៅក្នុងជោគវាសនាតាមស្នាមប្រជ្រុយនេះ។
ប្រជ្រុយនេះដែរ មិនត្រឹមកំណត់ឲ្យដឹងអំពីជោគវាសនារបស់មនុស្សម្នាក់ៗនោះទេ ថែមទាំងបានកំណត់ឲ្យដឹងអំពីអត្តចារិក និងសតិបញ្ញារបស់បុគ្គលម្នាក់ៗផងដែរ រហូតមានដល់អ្នកខ្លះបានកាត់ចោល ហើយអ្នកខ្លះថែរក្សាទុកដោយសារតែមានអត្ថន័យខុសគ្នានិងចំណុចខុសគ្នា។

អ្នកដែលរក្សាទុកគឺប្រជ្រុយនោះបានជួយដល់គេឲ្យមានសំណាងល្អហើយអ្នកដែលកាត់ចោល ព្រោះតែជួបតែជោគវាសនាអាក្រក់ជាប្រចាំ ដោយមិនដឹងអំពីមូលហេតុនិងច្បាប់ធម្មជាតិ។
ដើម្បីស្រាយអត្ថន័យពីប្រជ្រុយឬភ្នកនៅត្រង់ចំណុចកំពូលរបស់ស្ត្រីនិងបុរស កម្ពុជាថ្មីបានស្វែងរកក្បួនតម្រាព្រហ្មជាតិមនុស្សដែលបុរាណាចារខ្មែរយើង បានចារទុកមកបកស្រាយដែលមានអត្ថន័យជាបន្តបន្ទាប់ដូចខាងក្រោម÷
ស្រី្តឯណាដែលមានប្រជ្រុយឬភ្នកនៅទួលស្ថានសួគ៍ បើទោះនៅត្រង់ចំណុចឆ្វេងស្តាំក៏ដោយចុះជាសញ្ញាបញ្ជាក់ឲ្យដឹងថាស្ត្រីនោះមានជោគលាភល្អ មានសតិបញ្ញាល្អប្រពៃឆ្លៀវឆ្លាត។ តែមានគូរួមរ័កច្រើនរូប ហើយគូរួមរស់ស្នេហា អាចមិនសូវបាននៅជាមួយគ្នាជាល័កឋាន”ខ្ជាប់ខ្ជួន”លុះកន្លងផុតពាក់កណ្តាលអាយុទៅ ទើបស្ត្រីនោះមានចិត្តនឹងនរឡើងវិញ។
ដោយឡែកមកផ្នែកបុរសឯណេះវិញ បើបុរសនោះមានប្រជ្រុយត្រង់ពងស្វាសបើទោះឆ្វេងឬស្តាំក្តី បុរសដែលមានប្រជ្រុយឬភ្នកបែបនេះក្នុងក្បួនតម្រាប្រាប់ថា ជាមនុស្សមានសតិបញ្ញាដ៏ប៉ិនប្រសព្វឆ្លាតចេះច្រើនយកប្រៀបមានមានះអត់ធន់ជាមនុស្សមានជោគវាសនាល្អ នឹងបានទទួលការជួយសង្គ្រោះពីអ្នកធំជានិច្ច។ គូរគ្រងក៏មានឋានះល្អ បានរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខចម្រើនផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


