ព័ត៌មានជាតិ
កម្រើកកាយចំណុចទាំង ៧ ជួបគ្រោះឬលាភ មានតែថ្ងៃទាំង ៧ ទេ អាចបញ្ជាក់អត្ថន័យច្បាស់
ការកម្រើកឬញាក់របស់មនុស្សយើងជាសញ្ញាប្រផ្នូល១ ដែលយើងម្នាក់ៗតែងចំណាំអំពីហេតុការណ៍ ដែលនឹងកើតឡើងទាំងល្អនិងអាក្រក់គ្រោះឬលាភ តាមដែលយើងម្នាក់ៗបានចំណាំកន្លងទៅ។
តែការចំណាំខាងលើនេះប្រាកដណាស់ថា បងប្អូនមិនបានដឹងអំពីកម្លាំងថ្ងៃទាំង៧ជាអ្នកកំណត់គ្រោះឬលាភទៅលើការកម្រើកកាយនោះទេ បើទោះបីអ្នកដែលបានកម្រើកនោះស្ថិតនៅចំកន្លែងដែលអ្នកថាស៊យឬគ្រោះកន្លងមកនោះតាមការចំណាំក៏ដោយចុះ។ តែត្រូវក្រឡេកទៅមើលកម្លាំងថ្ងៃទាំង៧ជាអ្នកដោះបន្ទុកគ្រោះនោះបានឡើងវិញ បើសិនជាចំថ្ងៃណាដែលអ្នកបានកម្រើកកន្លែងដែលចំណាំថាមិនល្អនោះ។
មុននឹងឈានដល់ការដឹងអំពីកម្លាំងថ្ងៃទាំង៧ កម្ពុជាថ្មីលើកយក៧ចំណុចដែលបានកម្រើកឬញាក់ដើម្បីបកស្រាយអត្ថន័យជូនបងប្អូនបានយល់ដឹង និងចងចាំទុកចំណុចទាំង៧ជាមុនសិន ហើយចាំបងប្អូនអាចសម្គាល់ថាកម្រើកក្នុងថ្ងៃអីក្នុងចំណោមថ្ងៃទាំង៧។

ចំណុចកម្រើកដែលក្បួនបុរាណបានបង្ហាញអត្ថន័យ តែមិនបានប្រាប់អំពីកម្លាំងថ្ងៃទាំង៧ ដែលបងប្អូនកម្រើកចំថ្ងៃណាមួយមានអត្ថន័យដូចខាងតទៅ÷
១,បើបងប្អូនណាមានកម្រើកកន្ទុយភ្នែកខាងស្តាំ ក្នុងក្បួនបុរាណ្យលោកទាយថា អ្នកនោះនឹងមានគេនាំលាភមកឲ្យមិនខាន។
២,កម្រើកកន្ទុយភ្នែកខាងឆ្វេង មានមនុស្សស្រីឬប្រុសនឹករលឹក
៣,កម្រើកត្របកភ្នែកចំកណ្តាលខាងស្តាំនឹងមានមនុស្សមកជួប
៤,បើកម្រើកត្របកភ្នែកឆ្វេងខាងក្រោមនិងមានមនុស្សនិយាយរករឿងមិនខាន
៥,កម្រើកត្រង់ច្រមុះសូមប្រយ័ត្នព្រោះជាសញ្ញាថានឹងមានជនពាលមកបង្កជារឿង
៦,កម្រើកត្រចៀកស្តាំអ្នកនឹងបានទទួលដំណឹងដែលមិនគម្បី
៧,បើកម្រើកត្រចៀកឆ្វេងលោកអ្នកនឹងបានទទួលលាភក្នុងរយះពេលពី៣ទៅ៧ថ្ងៃជាក់ជាមិនខាន។
អត្ថន័យចំណុចកម្រើកខាងលើ សូមបងប្អូនបែរមកមើលអំពីអត្ថន័យរបស់កម្លាំងថ្ងៃទាំង៧វិញថាតើ ការកម្រើកកាយខាងលើនេះបងប្អូនកម្រើកនៅក្នុងថ្ងៃអី បើទោះកន្លែងដែលកម្រើកនោះអាក្រក់ឬល្អក៏ដោយចុះ ដូច្នេះសូមយល់ដឹងដូចខាងក្រោម÷
បើលោកអ្នកកម្រើកកាយចំថ្ងៃអាទិត្យ ដែលជាថ្ងៃកំណត់យកជាថ្ងៃទី១ ក្បួនតម្រាបានកំណត់អត្ថន័យយ៉ាងដូច្នេះថា ទី១ បើកម្រើកចំថ្ងៃអាទិត្យក្នុងតម្រាទាយថា ត្រូវកិរិយាផ្ទៃក្រោមសំបុកមិនបានជាទេ។ ទី២ បើចំថ្ងៃច័ន្ទមានលាភាដែលគួឲ្យប្រសើរ, ទី៣ចំថ្ងៃអង្គារ៍បានទ្រព្យគាប់ចិត្តសមដូចការប៉ង ទី៤ចំថ្ងៃពុធនឹងមានសេរីសួស្តីមានលាភច្រើនផង ទី៥ចំថ្ងៃព្រហស្បតិ៍នឹងបានជួបគូរគ្រងនឹងវត្ថុបំណងក្នុងចិត្ត ទី៦ចំថ្ងៃសុក្រនឹងបានរបស់ប្រសើរណាស់ និងទី៧ចំថ្ងៃសៅរ៍នឹងមានគ្រោះដល់អាត្មាគ្រោះកាចមិនជាឡើយណា សូមប្រយ័ត្នកាយាកុំឲ្យធ្លោយ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
មកដឹង តម្លៃអគ្គិសនីក្នុងមួយគីឡូវ៉ាត់នៅ ឡាវ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទស្សនិកជនសរសើរគំនិត Mai Davika ក្រោយច្នៃឈុតដូចស្លឹកចេក ក្នុងកម្មវិធីប្រេនលំដាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Yaya បង្អួតប៊ីគីនីឆ្លុះសាច់ពណ៌ខ្មៅ លើកោះ ម៉ាល់ឌីវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
ធនាគារ អង់គ្លេស ចាយលុយតែ ១ ដុល្លារទិញយកសាខាធនាគារដែលក្ស័យធនរបស់ អាមេរិក