វប្បធម៌ ជំនឿ
សុបិនឃើញមនុស្សស្រី ៦ ប្រភេទ ក្បួនហោរ៉ាប្រាប់ប្រផ្នូលឲ្យដឹងមុន
ពាក់ព័ន្ធសុបិន កម្ពុជាថ្មីសូមលើកយកមនុស្សស្រីជាគោលដៅ ក្នុងសុបិនដែលបានចែងក្នុងតម្រារបស់បុរាណខ្មែរ។
ប្រុសស្រីឯណាសុបិនឃើញមនុស្សស្រីស្លៀកពាក់មានពណ៌ខ្មៅ ហើយដើរមករកខ្លួនជាហេតុឱ្យអ្នកសុបិនឃើញដឹងថានឹងមានមនុស្សមកគិតនឹងប្រទុសរាយជាមួយអ្នក ឬត្រូវបានអ្នកដទៃចោទប្រកាន់ឱ្យមានរឿងកង្វល់ណាមួយមិនខានគួរប្រុងប្រយ័ត្នខ្លួន។

បើប្រុសស្រីណាសុបិនឃើញស្ត្រីណាប្លែកមុខមិនធ្លាប់ស្គាល់ពីមុនមកដើរមករក សុបិននេះបង្ហាញហេតុឱ្យដឹងថាមុខរបរ របស់អ្នកនឹងមានមនុស្សស្រីចូលហ៊ុនចំណែកជាមួយ នឹងជួយទាក់ទងអតិថិជនហើយមុខរបរនឹងបានសម្រេចផលល្អ។
បើប្រុសស្រីណាសុបិនឃើញស្ត្រីស្លៀកពាក់ពណ៌ក្រហមដើរមករកខ្លួន សុបិននេះប្រាប់ហេតុឱ្យដឹងថា អ្នកនឹងទទួលនូវសេចក្តីក្តៅក្រហាយក្នុងរឿងលុយកាក់មិនខានគួរប្រយ័ត្នផង។ ក្នុងសុបិននេះដែរ បើសិនជាអ្នកសុបិនឃើញស្ត្រីស្លៀកពាក់ឈុតពណ៌សមករក អ្នកសុបិននឹងប្រាកដដោយសេចក្តីសុខត្រជាក់ត្រជុំក្នុងគ្រួសារមិនខាន។
បើប្រុសស្រីណាសុបិនឃើញស្ត្រីខ្លួនទទេ ដើរមករកអ្នកជាហេតុឱ្យដឹងថា អ្នកនឹងបានលាភអណ្តែតមិនខាន ដែលលាភនេះបានកើតចេញពីការភ្នាល់ណាមួយ។
ជាចុងក្រោយនៃការសុបិនឃើញស្ត្រីទាំង៦ចំណុច បើអ្នកសុបិនឃើញថាខ្លួនបានរួមដំណេកជាមួយស្ត្រីម្នាក់ឬបុរសម្នាក់ដែលជាគូវាសនារបស់អ្នក ជាហេតុឱ្យដឹងថាអ្នកនឹងមានមនុស្សប្រុសឬស្រីស្រឡាញ់ផ្សេងទៀត។ បើជាការងាររាជការអ្នកធំនឹងមានសេចក្តីអាណិតអាសូរដល់អ្នកមិនខាន។
នេះជាអត្ថន័យនៃការបកស្រាយក្នុងសុបិនពាក់ព័ន្ធមនុស្សស្រីទាំង៦ប្រភេទដែលកម្ពុជាថ្មីបានស្រាវជ្រាវចេញពីតម្រាទស្សទាយបុរាណដែលបានបន្សល់ទុក សម្រាប់ការយល់ដឹងជាប្រយោជន៍ដល់អ្នកអានស្វែងយល់តាមការពិចារណា៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


