Connect with us

ព័ត៌មានជាតិ

គ្រឿង​បរិក្ខា​រ​ជួសជុល​ផ្លូវដែក​ជំនួយ​ថៃ បាន​ដឹកមកដល់ក្រុងប៉ោយប៉ែត

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ​៖ ដែករ៉ៃ កំណល់បេតុង និងគ្រឿងបរិក្ខារ(ក្រចាប់)ជាជំនួយរបស់រាជរដ្ឋាភិបាលថៃបានដឹកមកដល់ក្រុងប៉ោយប៉ែតហើយ ថ្ងៃទី ១៨ ខែតុលាឆ្នាំ ១២០២១ សម្រាប់យកទៅជួសជុលកំណាត់ផ្លូវដែកពីមង្គលបូរីទៅបាត់ដំបង និងទៅខេត្តពោធិសាត់បន្តទៀត។

ពិធីប្រគល់ដែករ៉ៃ កំណល់បេតុង និងគ្រឿងបរិក្ខារ (ក្រចាប់)ជូនដល់អាជ្ញាធរក្រុងប៉ោយប៉ែតនោះនៅ លើស្ពានដែកនៃព្រំដែនកម្ពុជា.ថៃ ឆ្លងអូរជ្រៅ នៅក្រុងប៉ោយប៉ែត-ស្រុកអារញ ដោយមានតំណាងភាគីទាំងពីរនិងកងកម្លាំងសមត្ថកិច្ចចូលរួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ផ្លូវដែកទិសខាងជើងរបស់ប្រទេសកម្ពុជាបានភ្ជាប់ជាមួយផ្លូវដែកទិសខាងកើតឦសានរបស់​ថៃ បានភ្ជាប់គ្នាឡើងវិញនៅឆ្នាំ២០១៨មកម្លេះ។

ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងថៃ បានសម្ពោធការតភ្ជាប់នោះ ព្រមទាំងប្រគល់ទទួលក្បាលនិងទូររថភ្លើង ហើយបានជិះរថភ្លើងឆ្លងព្រំដែនទៅមកចុះនៅស្ថានីយ៍ខ្លងលឹកថ្មីរបស់ថៃ និងស្ថានីយ៍ប៉ោយប៉ែតរបស់កម្ពុជាផងដែរ។

បន្ទាប់ពីសម្ពោធខ្សែរថភ្លើងខាងកម្ពុជា ដែលដំណើរការដោយក្រុមហ៊ុនរ៉ូយ៉ាល់រ៉េវ៉េ (Royol Raiway) បានរត់ដឹកអ្នកដំណើរ​សាកល្បងដោយគិតថ្លៃមួយរយៈ ដឹកទំនិញក៏បានខ្លះ រួចក៏ផ្អាកវិញ ដើម្បី​កែ​សម្រួលលើការងារមួយចំនួន៕

អត្ថបទ៖ វ៉ាន់ ណាង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា២ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ផ្ទុះការចាប់អារាម្មណ៍ឃ្លីបខ្លីមួយ នៃការតទល់គ្នា រវាង រ៉ាប៊ី និង យក់ ឋិតរដ្ឋា យល់ច្រឡំគ្នារឿងមិនគោរពរៀមច្បង

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៦ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម