ព័ត៌មានជាតិ
ថ្ងៃនេះជាខួបឆ្នាំទី ៣«ល្ខោនខោល» ក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិ
កាលពី៣ឆ្នាំមុន «ល្ខោនខោល» របស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) ពោលគឺនៅថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ហេីយមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជាខួប ៣ ឆ្នាំ។
ល្ខោនខោល ជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាដែលជាការរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយក៏បានធ្វើឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀតនៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។

ល្ខោនខោល ជាល្ខោនពាក់របាំងមុខរបស់កម្ពុជា ដែលមានដើមកំណើតនៃការសម្តែងក្នុងអំឡុងស.វទី៩ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១)។យោង តាមរយៈសិលាចរឹក តំបន់ស្ទឹងស្រែង ខេត្តសៀមរាប K.566 គ.សករាជ ៩៧៩ បានពណ៌នាថា អង្គម្ចាស់ ម្នាក់ នាម “វ្រៈកម្រៈតេងឥសានសិវៈ” លោកគឺ ជាប្រធានក្រុម នាដ ខោល ដែលត្រូវនាំយកមនុស្សមួយក្រុមពី “ខេត្រវ្យាធៈបុរៈ” ឱ្យទៅ បម្រើនារាជវាំង “ជ័យឥន្ទ្រនាគគិរី” នាផ្ទះនាដខោល។
បើយោង តាមសៀវភៅល្ខោនខោលរបស់ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខ្មែរ និងតែងនិពន្ធ លោក ពេជ្យ ទុំក្រវ៉ិល បានសរសេរថា នៅលើសិលាចារឹក K.99 ប្រាសាទសំបូរព្រៃគុកនាសតវត្សរ៍ទី១០ គេឃើញមានទម្រង់ល្ខោនមួយឈ្មោះ «ភាណី» រ្មាំ ឬរមាំភាណី ជាអ្នករាំភាណីសុទ្ធតែជាប្រុស ហើយត្មឹនភាណីជាតន្រ្តីករសម្រាប់ល្ខោននេះក៏សុទ្ធតែជាប្រុសផងដែរ។យ៉ាងណាវិញអ្នកប្រវត្តិវិទូផ្នែកវប្បធម៌ប្រវត្តិសាស្ត្រផ្សេងៗទៀត មិនទាន់ទទួលស្គាល់ថា ល្ខោនខោលដាច់ខាតត្រូវតែសម្ដែងតែបុរសនោះទេ ព្រោះមិនទាន់មានប្រភពជាក់លាក់ណាមួយអំពីការលើកឡើងនេះឡើយ។


ល្ខោនខោលត្រូវបានគេជឿថា ជាល្ខោនដែលបំលែងចេញពីល្ខោនស្បែកធំ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត មានន័យថា “ទម្រង់ខ្លី”។ ការនេះយើងអាចទាញន័យសេចក្ដីបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ពាក្យ ខោលត្រូវបានជួបប្រទះ ក្នុងសិលាចរឹកមួយចំនួនទៀតដូចជា សិលាចរឹកនៅវត្តប្រម៉ា ខេត្តសៀមរាប K.1229C ចារឹកនៅ ស.វទី៩ គ.សករាជ ៩៧៩ និយាយពី ពីព្រាហ្មណ៍បុរាហិតម្នាក់នៅវ្យា ធៈបុរៈ បានបញ្ជូនមនុស្សឱ្យទៅបម្រើក្នុងរាជវាំង ក្នុងនោះតម្រូវឱ្យ «វាប» (អានថា វាប៉ៈ) មានន័យថា សាក ឬ មកសម មនុស្ស៦នាក់ត្រូវទៅផ្ទះនាដខោល(ផ្ទះអ្នករាំ របាំខោល)។
ដោយឡែកឯកសារខ្លះបានសរសេរថាប្រវត្តិនិងដើមកំណើតសម្រាប់សំគាល់ល្ខោនខ្មែរ ត្រូវបានគេស្គាល់តាមរយៈការចារជាក្បាច់លោតនៅតាមជញ្ជាំងប្រាសាទពី ព្រោះ ពួកគេចង់បង្ហាញពីការឆ្លងកាត់ជំនាន់មួយទៅជំនាន់មួយ ដោយការចងចាំ និងការនិយាយតៗគ្នាពីមាត់មួយទៅមួយ។
ទ្រង់ទ្រាយនៃសិល្បៈត្រូវបានបង្កើតឡើងមុនសម័យអង្គរ។ល្ខោនខោលជាល្ខោនដែលមានវ័យចំណាស់ជាងគេបំផុតនិងមានការគោរពពីសំណាក់ប្រជាពលរដ្ឋខ្មែរបង្ហាញ ពីរបៀបវិន័យសង្គម រស់នៅនិងសាសនា ដែលផ្សារភ្ជាប់ពីទំរង់ល្ខោនខ្មែរនិងអ្នកកាន់ពុទ្ធសាសនា។ល្ខោនផ្សេងទៀតចាប់ផ្តើមក្រោយសម័យអង្គរដូចជាសម័យលង្វែក សម័យឧ្តុង្គនិងសម័យចតុមុខ ។ បទភ្លេងល្ខោនដែលល្បីល្បាញបានចងក្រងឡើងដោយខ្សែរឿងជាច្រើន និងទេវកថា។ ប្រភេទនៃល្ខោនសម្គាល់លក្ខណៈផ្សេងៗគ្នាដោ យប្រើប្រាស់ភ្លេងនិងអត្ថបទភ្លេងដកចេញពីប្រជុំមាតិការឿងបន្ទរតាម ដូចជាល្ខោនមហោរី និងល្ខោនគែន ជាដើម។
ក្នុងសតវត្សទី២០មានតូរ្យតន្ត្រីសម័យ នៃល្ខោនប្រជាប្រិយ ដូចជាល្ខោននិយាយមានការលូតលាស់ ទាំងល្ខោន និងមុខវិជ្ជាតន្ត្រី ។ បន្ទាប់ពីធ្លាក់ក្នុងរបបខ្មែរក្រុមសិល្ប ករ និងវិចិត្រករដែលនៅរស់រានមានជីវិតពីរបបនោះ បានរួមកម្លាំងគ្នា បង្កើតសាកលវិទ្យាល័យវិចិ្រតសិល្ប: ដោយគោលការណ៍ជាបឋម ដើម្បីការពារថែរក្សានិងទប់ ស្កាត់ មិនឱ្យហិនហោចនូវសម្បត្តិវប្បធម៌ដែលជាកេរតំណែលពីដូនតា។
តន្ត្រី និងរបាំ ត្រូវបានគេផ្តល់តម្លៃ និងអាទិភាពខ្ពស់ ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ១៩៦០ និងឆ្នាំ១៩៨០ បានធ្លាក់ចុះម្តងទៀត។ល្ខោនជាច្រើនបានងើបឡើងវិញហើយបន្ត សកម្មភាពដោយដើរសម្ដែងសិល្បៈរកចំណូលចិញ្ចឹមជីវិតនៅតាមទីក្រុងភ្នំពេញ នៅតាមសាកលវិទ្យល័យសិល្បៈ និងរោងល្ខោនជាតិ។វាត្រូវបានឆ្លងកាត់នូវប្រវត្តិសាស្ត្រ អូសបន្លាយដ៏យូរអង្វែងជាមួយថ្លុកឈាម។ រូបរាង្គល្ខោនរបស់ខ្មែរបានអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងហើយប្រែប្រួលទៅតាមលក្ខណៈខ្មែរ៕
អត្ថបទ៖ណារី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ