ព័ត៌មានជាតិ
ក្រុមហ៊ុន Helistar និងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បរិច្ចាគថវិកា ទិញវ៉ាក់សាំងការពារកូវីដ ១៩
ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនតាមផ្លូវអាកាស Helistar និងក្លិបបាល់ទាត់អាជីពព្រះខ័នរាជស្វាយរៀង បានចូលរួមឧបត្ថម្ភថវិកាចំនួន ២ ម៉ឺនដុល្លារ ដើម្បីរួមចំណែកជាមួយប្រមុខរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដចាក់ការពារជូនប្រជាពលរដ្ឋ។

ការផ្តល់ថវិកានេះ ក្រោយការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលប្រកាសនឹងទិញវ៉ាក់សាំងកូវីដ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
គិតមកដល់ពេលនេះ មានសប្បុរសជន ឧកញ៉ា មន្រ្តីរាជការ បុគ្គលិក សិស្សនិស្សិតនិងប្រជាពលរដ្ឋ បានចូលរួមបរិច្ចាគថវិកាគាំទ្រយុទ្ធនាការរបស់រដ្ឋាភិបាលលើការទិញវ៉ាក់សាំងកូវីដបានជាង ១៨ លានដុល្លារ។
សម្តេចតេជោ បានចាត់ទុកយុទ្ធនាការចូលរួមពីពលរដ្ឋគ្រប់ទិសទីនៅពេលនេះ ជាខឿនការពារសុខភាពរបស់ប្រជាជន បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។
តាមប្រមុខរដ្ឋាភិបាល សប្បុរសជននិងប្រជាពលរដ្ឋ នៅតែអាចចូលរួមបរិច្ចាកថវិកា តាមតាមច្រកពីរគឺ៖
១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្ទ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។
២.តាមរយៈធនាគារ ABA លេខគណនី (001249176) Tep Sothy ។
រដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ១លានដូស ក្នុងដំណាក់កាលដំបូង និង ២ ទៅ ៣ លានដូសទៀត នៅដំណាក់កាលបន្ទាប់ដើម្បីចាក់ជូនអ្នកដែលមានហានិភ័យខ្ពស់។
គួរបញ្ជាក់ថា មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលកម្ពុជាមានប្រជាជនជាង ១៦ លាននាក់ ដែលមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


