ព័ត៌មានជាតិ
កម្ពុជា មានមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ៤៧២ កន្លែង
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជាមានមជ្ឈមណ្ឌល និងកន្លែងផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀនប្រមាណ៤៧២កន្លែងនៅទូទាំងប្រទេស។ លោកអះអាងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២តាមប្រព័ន្ធអនឡាញ។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តថា មជ្ឈមណ្ឌល និងកន្លែងផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀនទាំង៤៧២កន្លែងនេះ រួមមាន មជ្ឈមណ្ឌលបណ្តោះអាសន្នរដ្ឋ ឯកជន និងអង្គការចំនួន១៨កន្លែង និងទីកន្លែងផ្តល់សេវាតាមមូលដ្ឋានសុខាភិបាលមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ក្រុង -ស្រុក និងមណ្ឌលសុខភាពបា នចំនួន៤៥៤កន្លែង និងមានក្រុមគ្រូពេទ្យដែលបម្រើការងារនេះចំនួន៨៨៣នាក់។

ចំណែក លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងាររព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បន្តពង្រឹងនូវកិច្ចសហការតាមជំនាញរបស់ខ្លួន ដើម្បីការផ្តល់សេវាព្យាបាលស្តារនីតិសម្បទាប្រកបដោយគុណភាព និងប្រសិទ្ធភាព ដល់អ្នកញៀនគ្រឿងញៀននៅកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យមន្រ្តីដែលទទួលបន្ទុកការងារព្យាបាលស្តារនីតិសម្បទា ធ្វើបទបង្ហាញជូនអង្គប្រជុំពិនិត្យពិភាក្សា ក្នុងនោះ មានការផ្តល់សេវាព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល និងការផ្តល់សេវាព្យាបាលស្តារនីតិសម្បទានៅតាមមជ្ឈមណ្ឌលជាតិ នៅខេត្តព្រះសីហនុ និងមជ្ឈមណ្ឌល
បណ្តោះអាសន្នរដ្ឋ ឯកជន និងអង្គការផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ