ព័ត៌មានអន្ដរជាតិ
មន្រ្តីជាន់ខ្ពស់អាមេរិក-ចិន បង្ហាញពីសុទិដ្ឋិនិយមលើការចរចាពន្ធគយ
មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក និងចិន បានបញ្ចប់កិច្ចប្រជុំចរចាកម្រិតខ្ពស់ជុំវិញបញ្ហាពន្ធរយៈពេល ២ ថ្ងៃរបស់ខ្លួន កាលពីថ្ងៃអាទិត្យនៅទីក្រុងហ្សឺណែវ (ស្វីស) ដោយបង្ហាញពីសុទិដ្ឋិយមពីសមិទ្ធផល និងការព្រមព្រៀងជួបប្រជុំសន្ទនាគ្នាជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ភាគីទាំង២ មិនបានបញ្ចេញព័ត៌មានលម្អិតភ្លាមៗទេ ប៉ុន្តែឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បាននិយាយថា ទ្វេភាគីនឹងចេញសេចក្តីថ្លែងការណ៍រួមពីទីក្រុងហ្សឺណែវ នាថ្ងៃចន្ទនេះ។
ចំណែកឯអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Li Chenggang បាននិយាយថា វានឹងមាន «ដំណឹងល្អសម្រាប់ពិភពលោក» ចំពេលដែលរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងតំណាងសភាពាណិជ្ជកម្មអាមេរិក លោក Jamieson Greerបានលើកឡើងពីការចរចាពាណិជ្ជកម្ម «ប្រកបដោយផលិតភាព» និង «វឌ្ឍនភាពគួរឱ្យកត់សម្គាល់»។
មន្រ្តីអាមេរិក និងចិនដដែល មិនបានបង្ហាញពីលទ្ធភាពដែលថា មានការកាត់បន្ថយចំពោះពន្ធ ១៤៥ ភាគរយ លើទំនិញចិនរបស់អាមេរិក និងពន្ធ ១២៥ ភាគរយ លើទំនិញអាមេរិករបស់ចិននោះទេ។
យ៉ាងណាមិញ លោក Greer បាននិយាយថា កិច្ចប្រជុំរយៈពេល ២ ថ្ងៃដដែល នឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិកជាមួយដៃគូពាណិជ្ជកម្មសកលទូទាំងពិភពលោក ប្រមាណ ១,២ ទ្រីលានដុល្លារ កាលពីឆ្នាំមុន។ លោកហៅមន្រ្តីជាន់ខ្ពស់ចិន ថាជា «អ្នកចរចាដ៏តឹងតែង»។

ឧបនាយករដ្ឋមន្ត្រីចិន He ឯណោះវិញ បានប្រាប់អ្នកសារព័ត៌មាននៅតំណាងទូតចិនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក ថា កិច្ចចរចាជាមួយអាមេរិក មាន «ភាពស្មោះត្រង់ ស៊ីជម្រៅ និងស្ថាបនា» លើបញ្ហាដែលគួរឱ្យព្រួយបារម្ភចំពោះប្រទេសទាំង២។ លោកបន្តថា៖ «កិច្ចប្រជុំសម្រេចបានការរីកចម្រើនយ៉ាងខ្លាំង និងឈានដល់ការយល់ព្រមដ៏សំខាន់»។
គួរគូសបញ្ជាក់ថា នេះគឺជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងចុងក្រោយរវាងមហាអំណាចសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងចិន ដែលបង្កក្ដីបារម្ភពីភាពមិនប្រាកដប្រជាសេដ្ឋកិច្ចជុំវិញពិភពលោក។ ថ្មីៗនេះ ប្រធានាធិបតីអាមេរិក បានលើកឡើងថា ការបន្ធូរបន្ថយពន្ធមកត្រឹម ៨០ ភាគរយ លើទំនិញចិន គឺសមស្រប ហើយសុំឱ្យចិនបើកទីផ្សារខ្លួន។
ចិនដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកប្រមាណជាង ២៩០ ប៊ីលានដុល្លារ កាលពីឆ្នាំមុន ក៏បង្ហាញពីជំហរចរចាផងដែរ ប៉ុន្តែថា ការព្រមព្រៀងពាណិជ្ជកម្មណាមួយត្រូវតែធ្វើឡើងដោយមិនបង្កការខូចខាតដល់ផលប្រយោជន៍ចិន៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


