ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង ជំរុញមន្ត្រីបរិស្ថានពង្រឹងកិច្ចការពារ ធនធានជីវចម្រុះតំបន់រ៉ាមសារនៃដងទន្លេមេគង្គលើ
អាជ្ញាធរខេត្តស្ទឹងត្រែង ឲ្យមន្ត្រីផ្នែកបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចពាក់ព័ន្ធការពារធនធានធម្មជាតិ ដើម្បីអភិរក្សពពួកសត្វស្លាប នៅតំបន់រ៉ាមសារ នៃទន្លេមេគង្គលើ ឱ្យប្រសិទ្ធភាព ព្រោះធនធានទាំងនេះ ភ្ញៀវទេសចរកំពុងពេញនិយមមកទស្សានា។
លោក ដួង ពៅ អភិបាលរងខេត្តមានប្រសាសន៍ថា ធនធានជីវចម្រុះនៅតាមតំបន់រ៉ាមសារទន្លេមេគង្គលើ មានសម្បូរបែប ដូចជាធនធានមច្ឆជាតិ -សត្វស្លាប -ព្រៃឈើលិចទឹក- និងសម្បត្តិធម្មជាតិផ្សេងៗជាច្រើនរយប្រភេទទៀត ជារបស់យើងទាំងអស់គ្នាត្រូវទទួលខុសត្រូវនិងថែរក្សា។

លោកបន្តថា កិច្ចការពារធនធានទាំងនេះ ទាមទារចាំបាច់ឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ទាំងផ្នែកមន្ត្រីបរិស្ថាន មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងប្រជាពលរដ្ឋផង ព្រោះចាប់ពីថ្ងៃទី០១ ខែឧសភានេះតទៅ ជារដូវបិទនេសាទហើយ ។
លោក ឈន ឆន អនុប្រធានការរិយាល័យគ្រប់គ្រងធនធានធម្មជាតិតំបន់រ៉ាមសារនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានអះអាងថា នៅតំបន់ការពារតាមដងទន្លេមេគង្គលើនេះ កន្លងមកមានជនខិលខូចមួយចំនួន បានលួចលាក់ប្រព្រឹត្តបទល្មើស ធ្វើឲ្យប៉ះពាល់ដល់ធនធានជីវចំរុះ ដូចជាលួចដាក់មងយកត្រីមេពូជនៅតាមអន្លុងអភិរក្ស លួចប្រើប្រាស់អាវុធកែច្នៃបរបាញ់សត្វ ដាក់អន្ទាក់ និងប្រើប្រាស់ថ្មាំបំពុលសត្វស្លាប និងត្រីជាដើម។

លោកបន្តថា បញ្ហាប្រឈមនេះ បច្ចុប្បន្នកាត់បន្ថយបានច្រើន ព្រោះបងប្អូនប្រជាពលរដ្ឋយើងគាត់ភ្ញាក់រឮក ងាកមកជួយថែរក្សាវិញ ដោយសារពួកគាត់បានប្រកបរបដាំបន្លែបង្កាលក់ និងបានចូលជាសមាជិកសហគមន៍អេកូទេសចរណ៍រៀបចំប្រកបសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរធ្វើដំណើរទស្សនាទៅតាមតំបន់អភិរក្សទាំងនេះ។
លោក គង់ ចាន់ធី ប្រធានសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយសែនជ័យបានបញ្ជាក់ថា នេះជាចំណុចមួយដែលប្រជាសហគមន៍ចង់បានហើយបច្ចុប្បន្ននេះសេវាកម្មដឹកជញ្ជូនភ្ញៀវធ្វើដំណើរទស្សនាសត្វស្លាប់ កំពុងមានសកម្មភាពឡើងវិញ បន្ទាប់ពីសម្តេចតេជោ បានបើកដំណើរការលើវិស័យទេសចរណ៍។

លោកបន្តថា៖ធនធានជីវចំរុះនេះប្រជាសហគមន៍ក៍ដូចជាប្រជាពលរដ្ឋបានស្រុះស្រួលគ្នាកំពុងនាំគ្នាការពារ ព្រោះមានប្រយោជន៍ទាញយកប្រាក់ចំណូល ដោយប្រយោល ពីវិស័យទេសចរណ៍ ហើយប្រាក់ចំណួលនេះទទួលបានមិនចេះរីងស្ងួតឡើយ ។

សូមបញ្ជាក់ថា តំបន់រ៉ាមសារមានផ្ទៃទំហ៊ំ ជាង១ម៉ឺន៤ពាន់ហិកតា និងមានប្រភេទថនិកសត្វ២១ប្រភេទ(សត្វដែលមានដោះបំបៅកូន) ថលជលិក០៦ប្រភេទ (ភេ ក្រពើ អន្សង កន្ត្រង អណ្តើក កង្កែប ជាដើម ) ឧរង្គសត្វ០៣ប្រភេទ(ពស់ អន្ទង់-ពស់នាគ )- សត្វស្លាប់៩៧ប្រភេទ- និងត្រី១៣០ប្រភេទកំពុងរស់នៅក្នុងទឹកតាមដងទន្លេមេគង្គលើក្នុងតំបន់រ៉ាមសារនេះ៕
អត្ថបទ៖ ងិនលីម


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


