ព័ត៌មានអន្ដរជាតិ
ផុតបទឈប់បាញ់បុណ្យ Easter ភ្លាម រុស្ស៊ី បាញ់ស្រោចមិនញញើតដៃ លើអ៊ុយក្រែនភ្លែត
គ្រាន់តែបទឈប់បាញ់ពិធីបុណ្យ Easter ផុតកំណត់ភ្លាម ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក៏ចេញបញ្ជាឲ្យកងទ័ព បើកយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយបាញ់ស្រោចមិនញញើតដៃឡើយ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Independent, នៅព្រឹកព្រលឹមថ្ងៃចន្ទទី២១ខែមេសាឆ្នាំ២០២៥ ស៊ីរ៉ែនប្រកាសអាសន្នការវាយប្រហារអាកាស បានបន្លឺឡើងសឹងពេញប្រទេសអ៊ុយក្រែន ខណៈមានសេចក្តីរាយការណ៍ថា ការផ្ទុះដ៏ធំបានអង្រួនទីក្រុងភាគខាងកើត Mykolaiv។
ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងនៅតាមទីក្រុងនិងតំបន់ធំៗដូចជា Kyiv, Kherson, Dnipro, Cherkasy, Mykolaiv និង Zaporizhzhia ហើយនៅកន្លែងខ្លះក៏មានរបាយការណ៍អំពីការវាយប្រហារដោយមីស៊ីលនិងដ្រូនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍អំពីតួលេខជនរងគ្រោះនិងការខូចខាតអ្វីនោះទេ។
រម្លឹកទៅថ្ងៃសៅរ៍ទី១៩ខែមេសា លោកពូទីន បានប្រកាសបទឈប់បាញ់មនុស្សធម៌៣០ម៉ោងអំឡុងពិធីបុណ្យ Easter ដោយចូលជាធរមានចាប់ពីម៉ោង៦:០០នាទីល្ងាច។
យ៉ាងណា ភាគីទាំងពីរបានចោទដាក់គ្នាអំពីការបំពានបទឈប់បាញ់នេះ ដោយរុស្ស៊ីចោទថា អ៊ុយក្រែន បានរំលោភជាង ១ ៣០០ដង ឯអ៊ុយក្រែនវិញ ចោទរុស្ស៊ីថា រំលោភជិត ៣ ០០០ដង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


