ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង
កាលពីថ្ងៃសៅរ៍ទី១៩ខែមេសាឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសបទឈប់បាញ់មនុស្សធម៌អំឡុងពិធីបុណ្យ Easter ដោយចូលជាធរមានចាប់ពីម៉ោង៦:០០នាទីល្ងាច ដល់ពាក់កណ្តាលយប់ថ្ងៃទី២១ខែមេសា។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីទាំងពីរបានចោទដាក់គ្នាអំពីការបំពានបទឈប់បាញ់នេះ ដោយរុស្ស៊ីចោទថា អ៊ុយក្រែន បានរំលោភជាង ១ ៣០០ដង ឯអ៊ុយក្រែនវិញ ចោទរុស្ស៊ីថា រំលោភជិត ៣ ០០០ដង។
តាមការចុះផ្សាយរបស់ RT, ក្រសួងការពារជាតិរុស្ស៊ីបានចេញរបាយការណ៍ថា «ទ័ពអ៊ុយក្រែនបានបាញ់កាំភ្លើងធំនិងកាំភ្លើងត្បាល់ ៤៤៤គ្រាប់ទៅលើទីតាំងរបស់កងទ័ពរុស្ស៊ី ហើយប្រើយន្តហោះគ្មានមនុស្សបើក Quadcopter វាយប្រហារ៩០០ដង។ ទីក្រុងកៀវ ក៏បញ្ជូនដ្រូន៤៨គ្រឿង បាញ់លើទ័ពរុស្ស៊ី រួមទាំងនៅតំបន់គ្រីមៀផងដែរ»។

ងាកទៅខាងអ៊ុយក្រែនវិញ, បើតាមការចុះផ្សាយរបស់ BBC, ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ចោទថា កងទ័ពរុស្ស៊ីបានរំលោភបទឈប់បាញ់ជិត ៣ ០០០ដង ចាប់តាំងពីថ្ងៃអាទិត្យមក។
យោងតាមលោកហ្សេលេនស្គី ក្នុងចំណោមការរំលោភបទឈប់បាញ់ទាំងជិត ៣ ០០០ដងនោះ, មាន៧១៣ដងដែលរុស្ស៊ីបានបាញ់អាវុធធុនធ្ងន់ ហើយរុស្ស៊ីក៏ប្រើដ្រូន FPV វាយប្រហារ ៦៧៣លើកផងដែរ។

ពាក់ព័ន្ធនឹងបទឈប់បាញ់នេះដែរ គ្រាន់តែវាផុតកំណត់ភ្លាម ស្រាប់តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមុខនិយាយថា លោកសង្ឃឹមថា រុស្ស៊ី-អ៊ុយក្រែន នឹងធ្វើកិច្ចព្រមព្រៀងមួយនៅសប្តាហ៍នេះ។
លោកបានបង្ហោះលើបណ្តាញសង្គម Truth Social ថា លោករំពឹងថា រុស្ស៊ី-អ៊ុយក្រែន នឹងឈានដល់កិច្ចព្រមព្រៀងមួយក្នុងសប្តាហ៍នេះ ហើយភាគីទាំងពីរ នឹងចាប់ផ្តើមធ្វើជំនួញធំដុំជាមួយសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ថា ពូទីន គាំទ្រពេញទំហឹង លើបទឈប់បាញ់ ពិបាកតែខាងអ៊ុយក្រែនទេ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត