Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

បានផុស

នៅ

ប្រេសិតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ Andrey Melnik បានអង្វរករឲ្យប្រទេសអាល្លឺម៉ង់ ផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួន ដើម្បីយកមកទល់ទប់និងតតាំងជាមួយរុស្ស៊ី។

លោក Andrey Melnik (រូបថត៖ Imago)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Melnik បានអង្វរករបែបនេះ នៅក្នុងលិខិតបើកចំហមួយផ្ញើទៅកាន់អធិការបតីអាល្លឺម៉ង់ថ្មី Friedrich Merz និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Welt am Sonntag កាលពីថ្ងៃអាទិត្យទី២០ខែមេសាឆ្នាំ២០២៥។

ក្នុងលិខិតនោះ លោក Melnik និយាយថា «ក្នុងនាមជាអ្នកបង្កើតសន្តិសុខ មានតែអ្នកទេទើបអាចបញ្ឈប់សង្រ្គាមដ៏អាក្រក់នេះបានត្រឹមចុងឆ្នាំ២០២៥ និងបង្ខំឲ្យលោកពូទីន នាំសន្តិភាពមក»។

(រូបថត៖ Reuters)

ក្នុងលិខិតនោះដែរ បុរសដែលធ្លាប់កាន់តួនាទីជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអាល្លឺម៉ង់ចន្លោះឆ្នាំ២០១៥ដល់២០២២រូបនេះ សរសេរថា ទីក្រុងបែរឡាំង គួរតែបរិច្ចាគ ៣០% នៃស្តុករថពាសដែកនិងយន្តហោះដល់ទីក្រុងកៀវ រួមទាំងយន្តហោះចម្បាំង Eurofighter Typhoon ៤៥គ្រឿង និងយន្តហោះចម្បាំង Tornado ចំនួន៣០គ្រឿង, រថក្រោះប្រយុទ្ធសំខាន់ Leopard 2 ចំនួន១០០គ្រឿងព្រមទាំងរថពាសដែក Puma ១១៥គ្រឿងនិង Marder ១៣០គ្រឿង។

លើសពីនេះ លោក Melnik ក៏សុំឲ្យអាល្លឺម៉ង់ជួយយោធាដល់អ៊ុយក្រែនរហូតដល់ឆ្នាំ២០២៩ តាមរយៈការចំណាយ ០,៥%នៃ GDP របស់ខ្លួន ពោលគឺស្មើនឹង២៤.៥ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំផងដែរ។

(រូបថត៖ AP)

ពាក់ព័ន្ធការជួយរបស់អាល្លឺម៉ង់នេះដែរ កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមេសា ទីក្រុងមូស្គូព្រមានរួចហើយថា ទីក្រុងបែរឡាំង នឹងក្លាយជាភាគីចូលរួមក្នុងជម្លោះដោយផ្ទាល់ ប្រសិនបើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus ដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់ មកបាញ់ចូលទឹកដីរុស្ស៊ីមែន ហើយខ្លួនច្បាស់ជាឆ្លើយតបវិញជាក់ជាមិនខានឡើយ។

ការព្រមាននេះគឺចេញពីមាត់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមេសាឆ្នាំ២០២៥ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ថ្មី Friedrich Merz បង្ហើបពីបំណងផ្តល់ជំនួយមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទនេះ ទៅឲ្យទីក្រុងកៀវ យកទៅប្រយុទ្ធតតាំងជាមួយរុស្ស៊ី នៅក្នុងសង្គ្រាមអាយុកាលជាង៣ឆ្នាំ។

លោកស្រី Maria Zakharova (រូបថត៖ Reuters)

លោកស្រីលើកឡើងថា ពេលណាមីស៊ីលប្រភេទនេះដឹកដល់អ៊ុយក្រែន វានៅតែមានទ័ពអាល្លឺម៉ង់ជាអ្នកគ្រប់គ្រងនិងបញ្ជាបាញ់ដដែល ដូច្នេះបានន័យថា ទីក្រុងបែរឡាំង នឹងចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះហើយ។ អាស្រ័យបែបនេះ រុស្ស៊ីមានសិទ្ធិឆ្លើយតបនិងសងសឹកទៅវិញ។ 

យ៉ាងណាក្តី លោកស្រីមិនបញ្ជាក់ឡើយថា តើរុស្ស៊ីនឹងចាត់វិធានការអ្វីដើម្បីឆ្លើយតប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់ ជំទាស់​ដាច់​អហង្ការ​ចំពោះ​សំណើ​​របស់​​អាមេរិក​ ប្ដេជ្ញា​បន្ត​ចម្រាញ់​អ៊ុយរ៉ាញ៉ូម​

សេចក្ដីជូនដំណឹង១០ នាទីutes មុន

ក្រុមហ៊ុនចំនីអាហារនិងភេសជ្ជៈអន្តរជាតិចំនួន ៣ សម្លឹងឃើញសក្តានុពលទីផ្សារកម្ពុជាមានកំណើនខ្លាំងក្លា

សន្តិសុខសង្គម១១ នាទីutes មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

KPT+១៤ នាទីutes មុន

ភរិយាសេដ្ឋីកាស៊ីណូម៉ាកាវ ងាកទៅបំពេញធម៌ ក្រោយស្វាមីជាប់ឃុំ ពីបទបើកល្បែងខុសច្បាប់ និងលាងលុយកខ្វក់

ព័ត៌មានជាតិ១៩ នាទីutes មុន

វិទ្យាស្ថានប៉ាស្ទ័រប៉ារីស គាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ទាហាន​អ៊ីស្រាអែល​ជាង ១​ម៉ឺន​នាក់ ស្លាប់​និង​របួស​នៅ​ក្នុង​តំបន់​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រផលិតដ្រូននិងឃ្លាំងគ្រាប់អ៊ុយក្រែន ជាការសងសឹក

សន្តិសុខសង្គម២៤ ម៉ោង មុន

ផ្លូវក្រវាត់ព្រំដែនកម្ពុជា ថៃ ឡាវ និងផ្លូវជាតិទី​រួមខេត្តព្រះវិហារ ត្រូវបានថែទាំជាប្រចាំដើម្បីសម្រួលការធ្វើចរាចរណ៍ជូនពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម