កីឡា
បឹងកេត ប្រកាសលើកការប្រកួត ដើម្បីឲ្យ ព្រះខ័នរាជស្វាយរៀង ត្រៀមខ្លួនវគ្គផ្តាច់ព្រ័ត្រ ACL
ក្លិបបាល់ទាត់ បឹងកេត បានប្រកាសពីការលើកពេលការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយ ក្លិបព្រះខ័នរាជស្វាយរៀង ដើម្បីក្លិបនៅខេត្តស្វាយរៀងត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League។

លោក បែ មករា អ្នកចាត់ការទូទៅក្លិប បឹងកេត បានលើកឡើងថា ៖«ក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ដែលក្លិបបឹងកេតតែងតែប្រកាន់ខ្ជាប់ ភាគីក្លិបបឹងកេត គាំទ្រ និងបានស្នើសុំរួចទៅហើយទៅគណៈកម្មការដើម្បីឱ្យមានការលើកពេលការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងទុកពេលវេលា និងកម្លាំងគ្រប់គ្រាន់ដល់ក្រុមព្រះខ័នរាជស្វាយរៀង សម្រាប់ត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានទ្វីបអាស៊ី AFC Challenge League»។
លោកបានបន្តថា ៖«គឺភ្លាមៗក្រោយពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League យើងបានចូលរួមអបអរសាទរចំពោះមោទនភាពបាល់ទាត់ជាតិយើងទាំងអស់គ្នា ហើយពួកយើងបានជួបជជែកពិភាក្សាគ្នាជាមួយក្លិបបាល់ទាត់ព្រះខ័នស្វាយរៀងអំពីការផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ដើម្បីផលប្រយោជន៍រួមនៃបាល់ទាត់កម្ពុជា ភាគីទាំងពីរបានព្រមព្រៀងគ្នាអំពីកម្មវត្ថុផ្លាស់ប្តូរកាលបរិច្ឆេទថ្មី និងបានដាក់សំណើទៅគណៈកម្មការប្រកួតរួចរាល់ ដោយកំពុងរង់ចាំតែការឆ្លើយតបមកវិញតែប៉ុណ្ណោះ»។

លោកបានបន្ថែមថា ៖«ក្លិបបាល់ទាត់បឹងកេត សូមអរគុណដល់អ្នកគាំទ្របាល់ទាត់កម្ពុជាគ្រប់រូប និងសូមឱ្យអ្នកគាំទ្រចូលរួមគាំទ្រ និងលើកទឹកចិត្តក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលតំណាងឱ្យលីគបាល់ទាត់កម្ពុជាទាំងមូលប្រកួតដណ្ដើមជើងឯកពានរង្វាន់ទ្វីបអាស៊ីជាប្រវត្តិសាស្ត្រ»។
ការប្រកួតជើងទី១ របស់ ព្រះខ័នរាជស្វាយរៀង ជាមួយ បឹងកេត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ធ្វើនៅថ្ងៃទី២៣ ខែមេសា នេះ ខណៈជើងទី២ នៅថ្ងៃទី៧ ខែឧសភា ពោលគឺរយៈពេលត្រឹមតែ៣ថ្ងៃ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ជាមួយក្រុម FK Arkadag នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
មិនមែនតែការប្រកួតមួយនេះទេដែលត្រូវបានលើកពេល សូម្បីការប្រកួត របស់ ព្រះខ័នរាជស្វាយរៀង ជាមួយ ណាហ្គាវើលដ៍ ក្នុងលីគ នៅថ្ងៃទី១០ ខែឧសភា ក៏លើកដែរ។
កាលពីថ្ងៃទី១៨ ខែមេសា លោក Pep Munoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បាននិយាយក្នុងសន្និសីទសារព័ត៌មានដោយលើកឡើងពីគម្រោងស្នើសុំដល់ គណៈកម្មការរៀបចំការប្រកួតនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាក្រុមជាដៃគូយោគយល់ និងផ្តល់ពេលវេលាសមរម្យសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


