ព័ត៌មានជាតិ
សាលារៀនជំនាន់ថ្មី ក្លាយជាថ្នាលអប់រំសម្រាប់បណ្តុះបណ្តាលសិស្សតាមបែបសតវត្សទី២១
សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្តិ បានក្លាយថ្នាលអប់រំសម្រាប់បណ្តុះបណ្តាលសិស្សតាមបែបសតវត្សទី២១ ដែលធ្វើឱ្យសិស្សចេះត្រឹះរិះពិចារណាច្នៃប្រឌិតសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាអ្នកដឹកនាំនិងទំនាក់ទំនងសង្គម។
លោក សម្យ កំសាន្យ នាយករង សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះសីសុវត្តិបានប្រាប់ «កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី៥ ខែកញ្ញា នេះថា សាលារៀនជំនាន់ថ្មី គឺបង្រៀនតាមបែបកម្មវិធីអប់រំស្ទែមដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម
និងគណិតវិទ្យាដោយអនុត្តជាក់ស្តែងទៅតាមខ្លឹមសារមេរៀននីមួយៗ បូកផ្សំនឹងមានឧបករណ៍សិក្សាបន្ទប់ពិសោធន៍ដែលធ្វើឱ្យសិស្សឆាប់ចាប់បាន និងងាយយល់។

លោកបានបន្តថា «ប្រសិនបើគ្រូបង្រៀនមុខវិជ្ជាជីវៈវិទ្យាពីប្រព័ន្ធរំលាយអាហារ គ្រូត្រូវយកសត្វមកវះកាត់ដោយផ្ទាល់ដើម្បីឱ្យសិស្សមើលឃើញជាក់ស្តែងទៅតាមមេរៀន ដែលបង្រៀនហើយសិស្សណាចូលចិត្តមុខវិជ្ជានេះអាចបន្តស្រាវជ្រាវបន្ថែមសម្រាប់គោលដៅទៅអនាគតចង់ក្លាយជាវេជ្ជបណ្ឌិតផ្នែកវះកាត់ តែបើសិស្សណាចូលចិត្តរៀនផ្នែកសង្គមរៀនមុខវិជ្ជាពលរដ្ឋអាចក្លាយជាមេធាវី។ នេះគឺជាការសិក្សាតាមបែបសតវត្សទី២១»។
លោកបានបន្តថា សិស្សានុសិស្សនៅទូទាំងប្រទេសអាចដាក់ពាក្យរៀននៅសាលារៀនជំនាន់ថ្មីនេះបាន តែត្រូវមានលក្ខខណ្ឌ ពោលសិស្សត្រូវរៀនពិតប្រាកដដាក់គោលដៅច្បាស់លាស់ដើម្បីទទួលបានចំណេះដឹង និងមានអនាគតល្អប្រសើរ។ លោកបានបន្ថែមថា «ប៉ុន្តែគ្រាន់តែមករៀនដោយគ្រាន់តែលឺល្បីតាមគេ ឬអាណាព្យាបាលបង្ខំឱ្យមករៀនសិស្សជំពូកនេះមិនមែនជាសិស្សដែលសាលាត្រូវការនោះទេ»។
លោកបានបន្ថែមថា ក្នុង១ឆ្នាំៗសាលាជ្រើសរើសសិស្សតែប្រមាណ១០០នាក់ប៉ុណ្ណោះចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២។ ក្នុងចំណោមសិស្ស១០០នាក់ភាគច្រើនយកសិស្សថ្នាក់ទី៧ច្រើនជាងគេ។ចំណែកសិស្សថ្នាក់ទី១២វិញយកតិចតួចទេដើម្បីយកទៅបំពេញចន្លោះសិស្សដែលចេញប៉ុណ្ណោះ។ លោកបានបន្ថែមថា សិស្សដែលមករៀននៅសាលានេះត្រូវបង់ថ្លៃសិក្សាដែលមានតម្លៃសមរម្យដើម្បីជួយទ្រទ្រង់សាលាទៅការចំណាយផ្សេងៗព្រោះសាលាត្រូវចំណាយច្រើន។ ចំណែកសិស្សអតើលទ្ធភាពក៏អាចចូលរៀនបានដែរដោយមានការលើកលែង។

លោក សម្យ កំសាន្យ បានបញ្ជាក់ថា «ដោយសារចង់បានសាលារៀនជំនាន់ថ្មីក្លាយជាសាលាដែលមានការអប់រំកម្រិតខ្ពស់។ ដូចនេះយើងទាមទារឱ្យមានការវិនិយោគច្រើនដោយក្នុង១ឆ្នាំសាលាបានចំណាយទៅលើសិស្សម្នាក់ចំនួន៣២០ដុល្លារអាមេរិក។ ដូច្នេះរាជរដ្ឋាភិបាលនិងក្រសួងអប់រំយុវជននិងកីឡាបានអនុញ្ញាតឱ្យសាលាអំពាវនាវដល់អាណាព្យាបាលសិស្សដែលមានបំណងបញ្ជួនកូនចៅមករៀននៅទីនេះជួយបង់ថ្លៃសិក្សាក្នុង១ឆ្នាំ
២៨០ដុល្លារឡើងទៅហើយខ្វះខាតក្រសួងបង្គ្រប់បន្ថែម»។
លោកបានឱ្យដឹងទៀតថា ចំពោះមាតាបិតាសិស្សដែលមិនមានលទ្ធភាពបង់ភាគទានទេអាចស្នើសុំអនុគ្រោះទៅតាមជាក់ស្តែងខណៈបច្ចុប្បន្នមានសិស្សប្រមាណ១០ភាគរយក្នុងចំណោមសិស្សសរុបទទួលបានការសិក្សាដោយឥតបង់ថ្លៃដោយសារបញ្ហាជីវភាពគ្រួសារមានខ្វះខាត។ការលើកលែងនេះគឺសាលាចង់ឱ្យសិស្សគ្រប់រូបអាចចូលរៀនបានគ្រប់គ្នាៗ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានសិស្សរៀននៅសាលារៀនជំនាន់ថ្មីប្រមាណជាង១ពាន់នាក់។ បើគិតទូទាំងប្រទេសដែលមានសាលាជាង១០នោះមានសិស្សសរុបប្រមាណជិត១ម៉ឺននាក់៕
អត្ថបទ៖ សំអឿន

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


