Connect with us

ព័ត៌មានជាតិ

ប្រៀបធៀប​ប្រាក់ឈ្នួល​កម្មករ​កាត់ដេរ​កម្ពុជា​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី

បានផុស

នៅ

វិស័យ​វាយនភណ្ឌ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា បាន​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ដល់​កម្មករ​កម្មការិនី​ជាង ៨០ ម៉ឺន​នាក់។ យោងតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ ​ការ​ផ្តល់ប្រាក់ឈ្នួលដល់​កម្មករ​កម្មការិនីផ្នែក​វាយនភណ្ឌ​កាត់ដេរ ត្រូវ​បាន​ចរចាជា​រៀងរាល់​ឆ្នាំ​ដោយ​ផ្អែក​ទៅលើ​លក្ខខណ្ឌ​សេដ្ឋកិច្ច តម្លៃជីវភាពរស់នៅ និងភាពជាក់ស្តែងរបស់ប្រទេស។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ប្រៀបធៀប​បណ្តា​ប្រទេស​មួយ​ចំនួននៅ​ក្នុង​​តំបន់​ ប្រាក់​ឈ្នួល​អប្បរមា​របស់កម្មករ​កម្មការិនី​​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិតផល​ស្បែក​ជើង ផលិតផល​ធ្វើ​ដំណើរ​និង​កាបូបនៅ​កម្ពុជា​មាន​ភាព​ប្រកួតប្រជែង និង​ខ្ពស់​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​។ នេះបើ​ផ្អែក​តាម​របាយការណ៍​របស់​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

-ស្រីលង្កា ប្រាក់​ឈ្នួល​អប្បបរមា (ទាប​បំផុត) ៣៦ ដុល្លារ

-មីយ៉ាន់ម៉ា ប្រាក់​ឈ្នួល​​អប្បបរមា (ទាប​បំផុត) ៦៩ ដុល្លារ

-បង់ក្លាដេស ប្រាក់​ឈ្នួល​អប្បបរមា (ទាប​បំផុត) ៧៧ ដុល្លារ

-ឡាវ ប្រាក់​ឈ្នួលអប្បបរមា (ទាប​បំផុត) ៧៣ ដុល្លារ

-ឥណ្ឌូណេស៊ី ប្រាក់​ឈ្នួល​អប្បបរមា (ទាប​បំផុត) ១១៩ ដុល្លារ

-ឥណ្ឌា ប្រាក់​ឈ្នួល​អប្បបរមា (ទាប​បំផុត) ១២២ ដុល្លារ

-ប៉ាគីស្ថាន ប្រាក់​ឈ្នួល​​អប្បបរមា (ទាប​បំផុត) ១១០ ដុល្លារ

-វៀតណាម ប្រាក់​ឈ្នួល​អប្បបរមា (ទាប​បំផុត) ១៣៩ ដុល្លារ

-ថៃ ប្រាក់​ឈ្នួល​​អប្បបរមា (ទាប​បំផុត) ២២៥ ដុល្លារ

-ម៉ាឡេស៊ី ប្រាក់​ឈ្នួល​អប្បបរមា (ទាប​បំផុត) ៣២៣ ដុល្លារ

នៅ​ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជា​​បាន​សម្រេច​ដំឡើង​​ប្រាក់ឈ្នួល​អប្បបរមា​​ដល់កម្មករ​ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផល​ស្បែក​ជើង ផលិតផល​ធ្វើ​ដំណើរ​និង​កាបូបចំនួន ២០០ ដុល្លារក្នុងមួយខែ ខណៈឆ្នាំ២០២២ ប្រាក់ឈ្នួល​​កម្មករ​បានចំនួន ១៩៤ ដុល្លារ។ ប្រាក់​ឈ្នួល​​អប្បបរមា​នេះ​ មិន​រួម​បញ្ចូល​ប្រាក់​អត្ថប្រយោជន៍​ដទៃ​ទៀត​ដែល​កម្មករកម្មការិនី​ទទួលបាន។

កម្ពុជា មានរោងចក្រកាត់ដេរប្រមាណជិត ១៣០០ រោងចក្រ កំពុងដំណើរការ និងបានបង្កើតការងារ​ក្នុងវិស័យនេះ ដោយផ្ទាល់ជាង ៨៣ម៉ឺននាក់ និងដោយប្រយោលជិត ១លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវ​ខ្សាច់ លិចក្រុង​សុខោទ័យភ្លាមៗ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

​​ថ្នាក់ដឹកនាំ និង​ មេយោធាថៃ​ ប្រឈម​«ឧក្រិដ្ឋកម្មសង្គ្រាម» ​ដោយសារ​​ប្រើ ​​F-16 និង​ Gripen C/D វាយប្រហារ​តំបន់​វប្បធម៌​ និង​ជនស៊ីវិល​

Sokha Hotels

ព័ត៌មានពេញនិយម