Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម សួរសុខទុក្ខពលករទើបវិលត្រឡប់ពីថៃមកដល់ស្រុកកំណើត នៅស្រុកកំពង់សៀម

បានផុស

នៅ

ក្រោយពី​ពលករ​មកពី​ក្រៅប្រទេស ក្នុងពេល​មាន​សង្គ្រាម​តាម​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បានទទួល​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី សម្តេច​ធិបតី ហ៊ុន ម៉ាណែត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាក់ស្ដែង​នៅ​ព្រឹក ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ពលករ​ដែល​ទើប​វិលត្រឡប់​ពី​ប្រទេស​ថៃ មក​ដល់​ស្រុក​កំណើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក អ៊ុន ចាន់​ដា មានប្រសាសន៍ថា បើ​ទោះបី​ប្រទេសជាតិ​កំពុង​មាន​សង្គ្រាម​ពី​ការ​ឈ្លានពាន​ពី​ថៃ​ក៏ដោយ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា តែងតែ​គិតគូរ​សុខទុក្ខ​ពលរដ្ឋ​ជានិច្ច។ ក្នុងនាម​ជា​ប្រជាជន​កម្ពុជា ​ត្រូវ​រួមគ្នា​លើក​កម្លាំងចិត្ត​ដល់​កងទ័ព​ជួរ​មុខ​ក្នុង​ការ​ពលី​លះបង់​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​ពី​សត្រូវ ពោល​គឺ​ធ្វើ​យ៉ាងណា​ការពារ​ថែរក្សា​ទឹកដី​របស់​យើង។

គូស​បញ្ជាក់​ថា បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​កំពង់ចាម នៅតែ​រង់ចាំ​ទទួល​ពលករ​ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ​នៅ​តាម​ច្រក​ព្រំដែន​ជាប្រចាំ ខណៈ​ពលករ​ដែល​ជួប​សំណេះសំណាល​នៅ​ពេលនេះ​មាន​ចំនួន ២៩៦ គ្រួសារ ក្នុង​ស្រុក​កំពង់សៀម៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម