ព័ត៌មានជាតិ
ពលករខ្មែរ ១ ម៉ឺន ៣ ពាន់នាក់ ទទួលបានការងារធ្វើក្រោយត្រឡប់មកពីប្រទេសថៃ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ពលករខ្មែរប្រមាណ ១ ម៉ឺន ៣ ពាន់នាក់ ហើយ ទទួលបានការងារធ្វើ បន្ទាប់ពីវិលត្រឡប់មកពីប្រទេសថៃ។

លោកបានបន្តថា ចាប់តាំងពីកម្ពុជា-ថៃមានជម្លោះបញ្ហាព្រំដែនជាមួយគ្នាតាំងពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ រហូតមកដល់ពេលនេះ មានពលករខ្មែរបានសម្រេចចិត្តឆ្លងដែនវិលត្រឡប់មកប្រទេសកម្ពុជាវិញ ប្រមាណ ៥ ម៉ឺននាក់ ក្នុងនោះ មានពលកររាប់ម៉ឺននាក់ បានចុះឈ្មោះស្វែងរកការងារធ្វើជាមួយទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលកំពុងរង់ចាំស្វាគមន៍ដោយរីករាយនៅតាមច្រកព្រំដែនអន្តរជាតិទាំង ៦។

លោកបានបន្តទៀតថា ចំណែកពលករខ្មែរដែលនៅមិនទាន់បានចុះឈ្មោះស្វែងរកការងារធ្វើនៅនឹងកន្លែង វិលត្រឡប់ទៅស្រុកកំណើតវិញ ថ្នាក់ដឹកនាំក្រសួង បាននាំយកក្រុមហ៊ុន និងរោងចក្រសហគ្រាសនានា ចុះទៅតាមបណ្តាស្រុករបស់ពួកគាត់រស់នៅ ដើម្បីផ្តល់ឱកាសការងារជូនដល់ពួកគាត់ផ្ទាល់តែម្ដង។ ជាក់ស្តែងកាលពីដើមខែកក្កដា កន្លងទៅនេះ ថ្នាក់ដឹកនាំកម្ពុជា បានចុះទៅតាមបណ្តាស្រុកចំនួន ១២ នៃខេត្តចំនួន ៥ រួមមាន ខេត្តកំពង់ចាម បន្ទាយមានជ័យ សៀមរាប ព្រៃវែង និងបាត់ដំបង ហើយថ្នាក់ដឹកនាំ គ្រោងនឹងចុះនៅតាមបណ្តាស្រុកចំនួន ៣៨ នៃខេត្តចំនួន ១១ បន្ថែមទៀត រួមមាន ខេត្តកំពង់ចាម កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង ពោធិ៍សាត់ កំពត សៀមរាប កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់ពលករដែលត្រឡប់មកពីប្រទេសថៃ។

លោក ស៊ុន មេសា បានអំពាវនាវជាថ្មីម្តងទៀតដល់ពលករខ្មែរ និងពលរដ្ឋដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ខណៈឱកាសការងាររាប់ម៉ឺនកន្លែង កំពុងរង់ចាំ និង ដើម្បីជៀសវាងការធ្វើទុក្ខបុកម្នេញពីសំណាក់ថៅកែថៃដូចជា ផ្តាច់ការផ្គត់ផ្គង់ទឹក-ភ្លើង និងមិនបើកប្រាក់ខែឱ្យជាដើមចំពោះពលរដ្ឋខ្មែរមិនមានឯកសារគ្រប់គ្រាន់៕
អត្ថបទ ៖ សំអឿន





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


