ព័ត៌មានជាតិ
លោក ហេង សួរ អំពាវនាវកម្មករ-និយោជិត កុំជ្រួលច្របល់នឹងហេតុការណ៍ផ្ទុះអាវុធ នៅព្រំដែន និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករ-និយោជិត កុំឲ្យជ្រួលច្របល់នឹងហេតុការណ៍ផ្ទុះអាវុធនៅព្រំដែន ហើយត្រូវជឿជាក់ទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការអំពាវនាវនេះ ក្នុងឱកាស លោក ហេង សួរ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំសហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ ២០០ នាក់ ដែលមកពីគ្រប់និន្នាការ ដើម្បីសំណេះសំណាល និងផ្លាស់ប្ដូរព័ត៌មានស្ដីពីការផ្ទុះអាវុធរវាងកម្ពុជា និងថៃ នៅតាមបន្ទាត់ព្រំដែន កាលពីរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោក ហេង សួរ មានប្រសាសន៍ថា ការផ្ទុះអាវុធរវាងកម្ពុជា និងថៃ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា បានបង្កឡើងដោយកងទ័ពថៃបាញ់មកលើកងទ័ពកម្ពុជាមុន។ យ៉ាងណា ស្ថានការណ៍ នៃការផ្ទុះអាវុធនេះ កម្ពុជា អាចគ្រប់គ្រងបានយ៉ាងល្អ ដោយមិនបង្កផលប៉ះពាល់ទៅដល់បណ្ដារោងចក្រនានា នៅតាមខេត្ត និងតាមតំបន់ផ្សេងៗ នៃប្រទេសកម្ពុជា នោះទេ។

ក្នុងន័យខាងលើនេះ លោក ហេង សួរ បានស្នើឲ្យថ្នាក់ដឹកនាំសហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់កម្មករ-និយោជិតទាំងអស់ ត្រូវជឿជាក់ទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយរក្សាភាពនឹងន កុំជ្រួលច្របល់ ស្លន់ស្លោ រហូតទិញទំនិញស្ដុក ធ្វើឲ្យទំនិញឡើងថ្លៃ។ នៅក្នុងកាលៈទេសៈនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យកម្មករទាំងអស់ ត្រូវរួបរួមគ្នាជាធ្លុងមួយ ជួយគ្នាតាមលទ្ធភាព ដើម្បីលើកទឹកចិត្តកងទ័ពដែលកំពុងប្រយុទ្ធនៅព្រំដែន។

លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យតំណាងសហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជួយផ្សព្វផ្សាយបន្តទៅកាន់មិត្តភ័ក្ដិជាជនបរទេសឲ្យបានយល់ពីស្ថានភាពនេះផងដែរ ដោយថា កម្ពុជា គ្មានមហិច្ឆតាឈ្លានពានប្រទេសណានោះទេ ហើយអ្វីដែលបានកើតឡើង គឺជាការការពារសិទ្ធិ និងបូរណភាពដែនដីរបស់កម្ពុជាប៉ុណ្ណោះ៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


