ព័ត៌មានជាតិ
ក្រៅពីលតឆា កម្ពុជាបង្កើនការផ្សព្វផ្សាយសក្តានុពលម្ហូបអាហារ ទាក់ទាញទេសចរអន្តរជាតិ
ក្រៅពីទេសចរណ៍វប្បធម៌ និងធម្មជាតិ កម្ពុជាកំពុងបង្កើនការផ្សព្វផ្សាយពីសក្តានុពលម្ហូបអាហារជាផ្នែកមួយដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្ត។
លោក គឹម សេរីរ័ត្ន ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារនៃក្រសួងទេសចរណ៍បានឲ្យដឹងថា កម្ពុជាកំពុងជំរុញការផ្សព្វផ្សាយពីម្ហូបអាហារខ្មែរជាផលិតផលសក្ដានុពលមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។

លោកបន្តថា ដោយចាប់ផ្តើមពីនំបញ្ចុក ក្រសួងកំពុងបន្តផ្សព្វផ្សាយពីម្ហូបអាហារសក្តានុពលផ្សេងទៀត។ ក្រសួងបានធ្វើការជាមួយអាជីវកម្មវិស័យទេសចរណ៍ ជាម្ចាស់សណ្ឋាគារនិងរមណីយដ្ឋានកម្សាន្ត ដោយណែនាំឲ្យចូលរួមដាក់បង្ហាញម្ហូបខ្មែរឲ្យបានច្រើនជាងម្ហូបបរទេស។
កន្លងទៅដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពលម្ហូបអាហារប្រទេសកម្ពុជា ក្រសួងទេសចរណ៍បានធ្វើស្ពតផ្សព្វផ្សាយ Taste Cambodia ដែលបានរំលេចម្ហូបអាហារនៅតាមតំបន់ទូទាំងប្រទេស។ ថ្មីៗនេះលតឆាខ្មែរបានជាប់ជាម្ហូបដែលទទួលស្គាល់លើឆាកអន្តរជាតិ ក្រោយវាយតម្លៃក្នុងចំណោមអាហារ ៥០ មុខ ពេញនិយមនៅតំបន់អាស៊ី។

លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ក្រៅវប្បធម៌និងធម្មជាតិ ម្ហូបអាហារក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ។
លោកបន្តថា ក្រសួងទេសចរណ៍គ្រោងបោះពុម្ភផ្សាយ «ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា» ដែលបង្ហាញពីសក្តានុពលម្ហូបអាហារតាមតំបន់ក្នុងប្រទេសកម្ពុជា។
«ឆាប់ៗនេះក្រសួងនឹងបោះពុម្ភផ្សាយ «ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា» ដែលមានបញ្ជាក់ពីម្ហូបអាហារនៅតាមខេត្តនិងតំបន់នានា។ ផែនទីទេសចរណ៍ម្ហូបអាហារកម្ពុជា នឹងបង្ហាញថានៅស្រុកខ្មែរ ខេត្តណាខ្លះមានសក្ដានុពលម្ហូបអាហារ ឧទាហរណ៍ថានៅបាត់ដំបងមានមីកូឡាជាដើម»។
ផែនទីទេសចរណ៍ម្ហូបអាហារមានរំលេចអំពីរូបភាព បញ្ជាក់ពីឈ្មោះម្ហូបអាហារ ប្រវត្តិ របៀបធ្វើ ងាយស្រួលក្នុងការឈ្វេងយល់ ពីព្រោះជូនកាលភ្ញៀវទេសចរបានភ្លក្សរសជាតិហើយ បើបានដឹងប្រវត្តិទៀតគឺពួកគេកាន់តែជក់ចិត្ត។
លោក គឹម សេរីរ័ត្ន បានឲ្យដឹងទៀតថា ថៃល្បីល្បាញលើអាហារតាមផ្លូវដែលមួយឆ្នាំៗទាក់ទាញទេសចរណ៍រាប់លាននាក់។ កម្ពុជាក៏ខិតខំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាជាគោលដៅម្ហូបអាហារ (Gastronomy) ដោយបានរៀបចំបង្កើតវិថីម្ហូបអាហារតាមខេត្តគោលដៅទេសចរណ៍ ជាផ្នែកមួយដែលចូលរួមផ្សព្វផ្សាយបង្កើនការចាប់អារម្មណ៍ពីម្ហូបខ្មែរតាមតំបន់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


